អាហារូបត្ថម្ភ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពនិងការលូតលាស់។ អាហារូបត្ថម្ភដ៏ល្អ គឺមានសារៈសំខាន់ជួយដល់ទារក កុមារ សុខភាពម្ដាយ ធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំង ការពពោះនិងការសម្រាលកូនកាន់តែមានសុវត្ថិភាព ទប់ស្កាត់ហានិភ័យនៃការកើតមានជំងឺផ្សេងៗ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យមានអាយុវែង។

មនុស្សដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ គឺមានភាពច្នៃប្រឌិតខ្ពស់ ហើយអាចបង្កើតឱកាសដើម្បីរួចផុតពីភាពក្រីក្រ និងការស្រេកឃ្លានបាន។ ផ្ទុយទៅវិញ កង្វះអាហារូបត្ថម្ភ កំពុងគំរាមគំហែងយ៉ាងខ្លាំងទៅដល់សុខភាពមនុស្ស ហើយសព្វថ្ងៃនេះ ពិភពលោកបានប្រឈមកង្វះអាហារូបត្ថម្ភទ្វេដង ទាំងការខ្វះអាហារបរិភោគគ្រប់គ្រាន់និងជំងឺធាតុជ្រុល ដែលកើតឡើងជាពិសេសក្នុងប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម។

តួលេខក្នុងឆ្នាំ២០១៦បង្ហាញថា នៅទូទាំងពិភពលោកមានកុមារប្រហែល១៥៥លាននាក់ កើតមានជំងឺក្រិន ដែលបង្កឡើងដោយសារកង្វះអាហារ ឬអាហារដែលគ្មានជាតិបំប៉នរ៉ែនិងវីតាមីនគ្រប់គ្រាន់ ពុំមានការថែទាំសុខភាពត្រឹមត្រូវ និងជំងឺផ្សេងៗទៀត។ ជាមួយគ្នានេះ ជារៀងរាល់ឆ្នាំ មានកុមារប្រហែល១លាន៥សែននាក់នៅជុំវិញពិភពលោក បានស្លាប់ដោយសារគេបោះបង់ចោល បង្កឡើងពីបញ្ហាកង្វះអាហារនេះ៕

ប្រភព៖ WHO