ភ្នំពេញ៖ ប្រេងសាំងធម្មតាបន្តឡើងថ្លៃជិត ៤០០០រៀលហើយ។  ក្រសួង​ពាណិជ្ជកម្ម ​បានតារាងតម្លៃសាំង និងប្រេងម៉ាស៊ូត ដោយចាប់​អនុវត្ត​ពីថ្ងៃទី ១៦ ដល់ ៣០ ខែ​មេសា ឆ្នាំ​២០១៩ គឺ៖

-ប្រេងសាំង​ធម្មតា តម្លៃ ៣៨៥០រៀល​ក្នុងមួយ​លីត្រ ឡើងថ្លៃ ១០០​រៀល

-ប្រេង​ម៉ាស៊ូត តម្លៃ ៣៦០០រៀល​ក្នុងមួយ​លីត្រ ឡើង​ថ្លៃ ៥០រៀល។

គិតចាប់តាំងពីខែ មករា មក សាំងបន្តឡើងថ្លៃរហូត ពោលគឺឡើងថ្លៃ ៦៥០រៀលហើយ។ កាលពីដើមខែ មករា ឆ្នាំ ២០១៩ តម្លៃប្រេងសាំងធម្មតា ត្រឹមតែ ៣២០០រៀលប៉ុណ្ណោះ៕

បត្ថបទ៖ ខ្មែរណាស់