ក្រសួងបរិស្ថានបញ្ជាក់នៅថ្ងៃទី២មិថុនាថា កម្ពុជាមានក្ខជាតិជីវៈចម្រុះប្រមាណ២៣០០ ប្រភេទ និងសត្វតូចធំចំនួន១៤៩៣ ប្រភេទ។

របាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះបង្ហាញថា មានរុក្ខជាតិចម្រុះតូចធំប្រមាណ ២៣០០ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ កំពុងរស់នៅតាមតំបន់ភូមិសាស្រ្តមួយចំនួន ដូចជានៅភាគខាងជើង និងឦសាននៃប្រទេសមានប្រភេទព្រៃល្បោះ និងព្រៃស្រោងកំពុងគ្របដណ្តប់នៅភាគនិរតី ព្រៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគកណ្តាល មានប្រព័ន្ធផ្លូវទឹកដ៏ធំធេងនៃបឹងទន្លេសាប និងទន្លេមេគង្គ។ 

ក្នុងចំណោមរុក្ខជាតិ និងសត្វទាំងនោះ មួយចំនួនស្ថិតក្នុងប្រភេទមានដោយកម្រ និងប្រភេទជិតផុតពូជជាដើម ដែលមិនមាននៅតំបន់ណាផ្សេងក្រៅពីប្រទេសកម្ពុជានោះឡើយ៕