ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកនឹងធ្វើតេស្ដរកមេរោគវីរុសកូវីដ១៩ ខណៈពេលដែលរដ្ឋមន្រ្តីមួយចំនួនរបស់លោក ក៏បានឆ្លងកាត់ការធ្វើតេស្ដនេះដែរ បន្ទាប់ពីរដ្ឋមន្រ្តីដឹកជញ្ជូន បានធ្វើតេស្តវិជ្ជមានជាមួយវីរុសនេះ។

លោក វីដូដូ ក៏បានស្នើឱ្យប្រជាជនធ្វើការពីផ្ ទះនិងជៀសវាងការប្រមូលផ្តុំគ្នាច្រើន ស្របពេលបានព្យាយាមឱ្យពលរដ្ឋកុំឱ្យមានការព្រួយបារម្ភខ្លាំង អំពីការរីករាលដាលនៃវីរុសនៅក្នុងប្រទេស។

ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភព​លោក បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកឆ្លងថ្មីមានចំនួន២១នាក់ ដែលធ្វើករណីសរុបឡើងដល់១១៧នាក់។

ទីក្រុងហ្សាកាតា បណ្តាខេត្ តនិងក្រុងជាច្រើនទៀត បានប្រកាសបិទសាលារួចហើយនៅសប្តាហ៍នេះ ហើយក្រុមហ៊ុនខ្លះ បានស្នើសុំឱ្យបុគ្គលិកធ្វើការតាមផ្ទះ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Budi Karya Sumadi ត្រូវបានគេបញ្ជាក់ថា បានរកឃើញឆ្លងកូវីដ១៩ កាលពីថ្ងៃសៅរ៍។ លោក វីដូដូ ដែលបានដឹកនាំការប្រជុំគណៈ​រដ្ឋមន្រ្តី និងចូលរួមដោយលោក  Sumadi កាលពីថ្ងៃពុធ បាននិយាយថា រដ្ឋមន្រ្តីរូបនេះនៅតែត្រូវបានគេនៅដាច់ឆ្ងាយនៅក្នុងមន្ទីរពេទ្យនៅឡើយ៕

ប្រភព៖CNA