Chinese President Xi Jinping takes part in a meeting with his French counterpart at the Elysee Palace in Paris, on March 26, 2014 in Paris. Xi was set today to sign a series of major business deals on the second day of a lavish state visit to France. Xi is on his first-ever European tour and after visiting The Netherlands and France will head to Germany and Belgium. AFP PHOTO POOL CHRISTOPHE ENA

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង  បានប្រាប់ទៅដល់មេទ័ពកំពូលទាំងអស់នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រម្សិលមិញថា កងទ័ពចិនត្រូវតែពង្រឹងស្មារតីជាបន្ទាន់ និងត្រូវធ្វើអ្វីទាំងអស់ដែលអាចធ្វើបាន ដើម្បីត្រៀមខ្លួនចេញប្រយុទ្ធ។ បញ្ជាពីលោក ស៊ី ជីនពីង នេះ បានកើតឡើង ស្របពេលចិនកំពុងកើតមានជម្លោះដែនសមុត្រចិនខាងត្បួង និងកាន់តែប្រឈមមុខដាក់គ្នារឹតតែខ្លាំង ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់ដែលចង់ប្រកាស់ជារដ្ឋឯករាជ្យ។

លោកស៊ី ជីនពីង អះអាងថា ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតក្នុងអន្តរកាលប្រឈមនឹងបញ្ហាធំៗជាច្រើន ដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍មកនេះ និងបានធ្វើឱ្យប្រទេសចិនប្រឈមទៅនឹងហានិភ័យកាន់តែខ្លាំង ដូច្នេះ កងទ័ពត្រូវចេញធ្វើការងារដើម្បីធានាសុវត្ថិភាព ដល់សន្ដិសុខ និងការអភិវឌ្ឍរបស់ប្រទេសជាចាំបាច់។

ការអះអាងជាថ្មីនេះ កើតឡើងបន្ទាប់ពីលោក ស៊ី ជីនពីង ទើបបញ្ជាក់នៅថ្ងៃពុធ ថា ចិននៅតែអាចប្រើប្រាស់កងកម្លាំងយកកោះតៃវ៉ាន់មករូបរួមជាមួយចិនវិញ ហើយការប្រកាសព្រមានធ្វើសង្គ្រាមរបស់លោកទាំងនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់  ត្រាំ ទើបចុះហត្ថលេខាលើច្បាប់មួយឱ្យចូលធរមាន ដែលអះអាងអំពីការប្ដេជ្ញាជាថ្មីរបស់សហរដ្ឋអាមេរិកក្នុងការជួយធានាដល់សន្ដិសុខរបស់កោះតៃវ៉ាន់៕

ប្រភព៖ Channel NewsAsia