សមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ លោក ណ ប៊ុនច បានប្រទះនូវសត្វត្រដក់តូចមួយក្បាល ដែលមានសភាពទ្រុឌទ្រោម នៅចំណុចវាលស្រែ ភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី កាលពីពេលថ្មីៗនេះ។

បើតាមអង្គការជីវិតបក្សីអន្តរជាតិប្រចាំកម្ពុជា ដោយសារបក្សីខាងលើគឺមានលក្ខណៈធ្ងន់ធ្ងរ គណៈកម្មការនៃសហគមន៍ខាងលើបានផ្ដល់ដំណឹងមកកាន់បុគ្គលិកអង្គការជីវិតសត្វស្លាបអន្តជាតិដើម្បីចាត់វិធានការក្នុងការសង្គ្រោះបន្ទាន់។ ក្រោមការអន្តរាគមន៍ក្រុមការងាររបស់អង្គការនិងឧទ្យានុរក្សប្រចាំដែនជម្រកលំផាត់សត្វត្រដក់តូចនេះ បានប្រគល់ជួនអង្គការACCB ដើម្បីព្យាបាលនិងសង្គ្រោះនាមណ្ឌលក្នុងខែត្រសៀមរាប។

សូមបញ្ជាក់ថា បន្ទាប់ពីអ្នកជំនាញរបស់អង្គការACCBបានពិនិត្យបឋម គឺបានសន្និដ្ឋានថាសត្វត្រដក់តូចខាងលើគឺអាចនិងផ្ទុកនូវជំងឺធ្ងន់ធ្ងរ ព្រមទាំងអាចរងនូវការបរបាញ់ពីមនុស្សដោយមានស្លាកស្នាមនៅចុងស្លាប។