អ្នក​នាំ​ពាក្យ​មជ្ឈ​មណ្ឌល​រដ្ឋា​ភិ​បាល​ថៃ​សម្រាប់​ការ​គ្រប់​គ្រង​ស្ថាន​ភាព​កូវីដ​១៩​ បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​ទី​២៨​មីនា​ថា ប្រទេស​ថៃ​បាន​រាយ​ការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​១០៩​នាក់ និង​មរណ​ភាព​មួយ ដែល​នាំ​ឱ្យ​មាន​ការ​ឆ្លង​សរុប​ទាំង​អស់​កើន​ដល់​ចំនួន​១.២៤៥​នាក់ និង​ការ​ស្លាប់​៦​នាក់​។

រដ្ឋា​ភិ​បាល​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បញ្ជា​ឱ្យ​ការ​បិទ​កន្លែង​សា​ធា​រ​ណៈ​និង​កន្លែង​អាជីវ​កម្ម ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេ​រោគ​ឆ្លង គឺ​ត្រូវ​ពង្រីក​ការ​បិទ​ដែល​មាន​ស្រាប់​រហូត​ដល់​ដំណាច់​ខែ​មេសា​។

ខេត្ត​ណា​រ៉ា​ធី​វ៉ាត និង​ប៉ា​តា​នី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ កំពុង​ត្រូវ​បាន​បិទ​ច្រក​ចេញ​ចូល ខណៈ​ដែល​ខេត្ត​ជា​ច្រើន​ទៀត​បាន​ចេញ​បទ​បញ្ជា​ដាក់​កម្រិត​លើ​ការ​បើក​និង​បិទ​ហាង​លក់​ទំនិញ​៕

ប្រភព៖ CNA