ភ្នំពេញ៖ ប្រទេសទាំង ១៨ ដែលកំពុងវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា រួមមាន៖ទី ១.ប្រទេស​ចិន ២.កូរ៉េ ៣.ជប៉ុន ៤. ថៃ ៥.សិង្ហ​បុរី ៦.តៃវ៉ាន់ ៧. អង់គ្លេស ៨ ម៉ាឡេស៊ី ៩. រុស្សី ១០. កាណាដា ១១. ឡាវ ១២. វៀតណាម ១៣. ឥណ្ឌូនេស៊ី ១៤. បារាំង ១៥. ឥណ្ឌា ១៦.អាមេរិក ១៧. ហូ​ឡង់ និង១៨. ប៊ែ​ល​ហ្សិ​ក។ នេះបើយោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បានបង្ហាញ​នាពេលថ្មីៗនេះ។

បច្ចុប្បន្នវិស័យ​សំណង់​ ​និង​អចលនទ្រព្យ​កម្ពុជា មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយបាន​ទាក់ទាញ​អ្នកវិនិយោគ​ជាតិអន្តរជាតិ​ជាច្រើន ហើយ​វិស័យនេះបានធ្វើ​ឲ្យ​កម្ពុជា​មានការ​ផ្លាស់ប្តូរ​មុខមាត់​យ៉ាងខ្លាំងផងដែរ។

តាមរបាយការណ៍កំនើន​នៃ​ការវិនិយោគ​​ក្នុង​វិស័យ​សំណង់​នៅ​ឆ្នាំ ២០១៧ មាន​ចំនួន​ប្រមាណ៦៤០០លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការងារ​ធ្វើ​ប្រចាំថ្ងៃ ជូន​ប្រជាពលរដ្ឋ​ប្រមាណ២០ម៉ឺន​នាក់។

សូមបញ្ជាក់ថា ច្បាប់​វិនិយោគ​របស់​កម្ពុជា បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាច​បោះទុន១០០% បើក​ក្រុមហ៊ុន​នៅ​កម្ពុជា​បាន ពិសេស​ច្បាប់​សហកម្ម​សិ​ទ្ធិ ដែល​បានអនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០១០ បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​មាន​សិ​ទ្ធិកាន់កាប់​លំនៅដ្ឋាន​ចាប់ពី​ជាន់​ទី១ឡើង ដែលជា​ផ្នែក​មួយ​ជំរុញ​ការវិនិយោគ​ក្នុង​វិស័យនេះ​ផងដែរ៕