ទឹកដោះម្តាយ គឺជាអាហារធម្មជាតិតែមួយគត់ដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់ក្នុង ការជួយទារកលូតលាស់ និង វិវត្តន៏អោយមានសុខភាពល្អ ។ ការបំបៅដោះក៏បានជួយទាំងម្តាយ និង កូនពីជំងឺឆ្លង និងជំងឺផ្សេងៗទៀត ។ រាល់បរិមាណនៃការបំបៅដោះ គឺសុទ្ធតែផ្តល់ផលវិជ្ជមាន ហើយការបំបៅដោះកាន់តែយូរ គឺមានផលប្រយោជន៏កាន់តែច្រើន ។

សមាសធាតុសំខាន់ៗ ដែលមានក្នុងទឹកដោះម្តាយមាន

» ប្រូតេអុីន
» ខ្លាញ់
» វីតាមីន និង សារធាតុរ៉ែ
» ប្រីបាយអូធីក អូលីហ្គោសាការាយ
» នុយក្លេអូទិក
» ឡង ឆាន ប៉ូលីអាន់សាទារាធីក ហ្វេតធី អាសុីត

សារះសំខាន់នៃការប៉បៅដោះកូន មាន

» កាត់បន្ថយជំងឺ មហារីកដោះ និង ស្បូន ចំពោះម្តាយ
» កាត់បន្ថយទៅនឹងការប្រឈមមុខការបាក់ឆ្អឹងត្រគាក ចំពោះម្តាយ
» ដុតរំលាយបាន ៥០០០ កាឡូរីក្នុង ១ ថ្ងៃ 
» កាត់បន្ថយ ការប្រឈមមុខទៅនឹង ជំងឺរាក ក្អួត ផ្លូវដង្ហើម ទល់លាមក ជំងឺត្រអក និងរោគធាត់ ចំពោះទារក ៕

ដូចនេះស្ត្រីគ្រប់រូប គួរតែយកចិត្តទុកដាក់បំបៅដោះកូនអោយបានផ្ជាប់ផ្ជួន ដើម្បី ទទួលបានអត្ថប្រយោជន៏ជាច្រើន របស់ទឹកដោះម្តាយ ៕

ប្រភព៖ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យព្រះអង្គឌួង