ក្រោយពីប្រកាសលទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះ និងស​រសេរ​សារអបអ​រសាទរ យុវជនពិការដៃជើងនៅខេត្តកំពង់ធំដូច្នេះថា« ចូលរួមអប​អរសាទរ​បេក្ខជន ទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូ រហូតប្រឡងជាប់សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩»។

សូមជម្រាបថា បេក្ខជន ទុយ សុខដុង បានប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ខេត្តកំពង់ធំ។

សុខដុង គឺជាយុវជនម្នាក់ ដែលមានការតស៊ូខ្ពស់ ទោះជាពិការដៃជើង តែប្អូនមិន​បោះបង់ចោលការសិក្សា និងខំប្រឹងប្រែងរហូតទទួលបានជោគជ័យ ដំណាក់កាល​ដំបូងនៃជីវិត៕