បច្ចុប្បន្ននៅកម្ពុជា មានឆ្កែចិញ្ចឹមប្រមាណ២លានក្បាល មិនត្រូវបានម្ចាស់វាយកទៅចាក់ថ្នាំបង្ការជំងឺនោះទេ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលថ្លែងក្នុងឱកាសសម្ពោធមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តបាត់ដំបង។

លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលបានណែនាំឲ្យអ្នកចិញ្ចឹមឆ្កែ និងពលរដ្ឋទូទៅត្រូវចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតជាមុន ពីព្រោះអត្រាអ្នកត្រូវបានឆ្កែខាំក្នុងមួយឆ្នាំមិនតិចជាង៨០០នាក់នោះទេ ហើយភាគច្រើនគឺជាកុមារតែម្ដង។ ប្រឈមនឹងបញ្ហានេះ បច្ចុប្បន្ន ក្រសួងសុខាភិបាលបានបង្កើតមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនៅភ្នំពេញ២កន្លែង គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានសុខមាលភាព និងបានដំណើរមួយកន្លែងទៀតនៅខេត្តបាត់ដំបង៕