មន្រ្តីសាលាខេត្តកំពត សួរសុខទុក្ខពលរដ្ឋរងគ្រោះ។ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង

បុរសម្នាក់ស្លាប់ និងមនុស្ស៨នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះបន្ទាន់ ក្រោយពីពួកគេបានបរិភោគត្រីកំពតពុល កាលពីល្ងាចថ្ងៃទី២២ មករា ឆ្នាំ២០១៨។

ជនរងគ្រោះចំនួន៦នាក់ ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកស្រែកអំបិល ឯមនុស្ស​២ នាក់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកោះកុង ចំណែកជនរងគ្រោះម្នាក់ទៀត បានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកោះកុង។