បុរសម្នាក់នៅទីក្រុងហាណូយប្រទេសវៀតណាម បានគប់ដបសាំងជាច្រើនដងទៅលើផ្ទះអ្នក​​ជិត​របស់ខ្លួន ដើម្បីបង្ហាញការខឹងសម្បារដោយសារថ្លង់នឹងការច្រៀងខារ៉ាអូខេរំខាន​។ ហេតុការណ៍នេះបានកើតឡើងនៅប្រហែលម៉ោង១១និង៣០នាទីយប់ ថ្ងៃសៅរ៍​ទី២១​វិច្ឆិកា​​នេះ។

សាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា ដំបូងពួកគេបានលឺសំឡេងផ្ទុះបានកើត​​ឡើង មុនពេលបានឃើញបុរសម្នាក់បានគប់ដបសាំងពីជាន់ទី៣នៃផ្ទះរបស់គាត់ទៅ​ទី​ធ្លា​ផ្ទះអ្នកជិតខាង និងបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ និងបានធ្វើឱ្យប៉ះពាល់ដល់ផ្ទះនៅក្បែរៗគ្នាចំនួនពីរបីផ្ទះ រួមទាំងប៉ះពាល់ដល់បណ្តាញអគ្គិសនីក្នុងតំបន់។

បន្ទាប់ពីគប់ដើមសាំងហើយ បុរសនោះបានចាក់សោរទ្វារផ្ទះរបស់ខ្លួនដើម្បីទៅសម្រាក។



កាសែតវៀតណាមបានចុះផ្សាយថា មនុស្សមួយចំនួនបានរងរបួសស្រាលដោយសាររលាកអណ្ដាតភ្លើង។ មន្ត្រីប៉ូលីសដែលនិយាយថា បុរសដែលបានគប់ដើមសាំងនោះ គឺមានអាយុ​៦១​ឆ្នាំហើយមិនមានបញ្ហាផ្លូវចិត្តឡើយ ប៉ុន្តែគាត់ជាមនុស្សតែងតែផឹកស្រា ហើយងាយនឹង​​ឆាប់​​ធុញទ្រាន់។

បុរសវ័យ៦១ឆ្នានោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារតែមានការរលាកភ្លើងធ្ងន់​ធ្ងរ​នៅលើដៃរបស់គាត់៕