ភ្នំពេញ​៖​ រយៈពេល​៣​ថ្ងៃ​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ ក្នុង​រាជធានី​ភ្នំពេញ​ មាន​អ្នកចូលរួម​ទស្សនា​កម្សាន្ត​ប្រមាណ​៤.៥​លាន​នាក់​។​ នេះ​បើ​យោង​របាយការណ៍​របស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ឌឿ​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ នៃ​អនុ​គណៈកម្មការ​ការពា​រក្សា​សន្តិសុខ​ របៀបរៀបរយ​ សណ្តាប់ធ្នាប់​សង្គម​ ចរាចរណ៍​ សង្គ្រោះ​ទូក​លិច​ និង​អ្នកជម្ងឺ​ បង្ហាញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​។​

​របាយការណ៍​​ បាន​ឲ្យ​ដឹង​ទៀត​ថា​ សមត្ថកិច្ចបានជួយសង្រ្គោះ អន្តរាគមន៍ និងព្យាបាល​អ្នក​ជំងឺ​ជាង​២​ម៉ឺន​នាក់​ និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​៤៩​នាក់​ ជួយ​សង្គ្រោះ​ទូក​លិច​ ១១​គ្រឿង​ និង​សង្គ្រោះ​កីឡាករ​បាន​១១៥​នាក់​ដោយ​សុវត្ថិភាព​ និង​បាន​ជួយ​សង្គ្រោះ​ជន​វង្វេង​គ្រួសារ​ ១៨១​លើក​ (​ក្មេង​១៧៣​នាក់​ មនុស្ស​ចាស់​៨​នាក់​)​ ផង​ដែរ​៕