យន្តហោះដឹកអ្នកដំណើរដែលមានមនុស្សជាង៥០នាក់ បានបាត់ខ្លួនបន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌​មាន​BBCអម្បាញមិញនេះ។

ក្រុមមន្ត្រីបាននិយាយថា យន្តហោះ Sriwijaya Air Boeing 737 បានបាត់បង់ការទាក់ទងក្នុងទិសដៅទៅតំបន់ Pontianak ក្នុងខេត្ត West Kalimantan ។



គេហទំព័រតាមដានជើងហោះហើរ Flightradar24.com បាននិយាយថា យន្ដហោះបានបាត់ខ្លួននៅកម្ពស់ជាង ៣.០០០ ម៉ែត្រ។

ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការ៕