ការពន្យល់សាមញ្ញអំពីគ្រោះថ្នាក់កើតដោយសារការបរិភោគមី ព្រោះមីតែងមានផ្ទុកជាតិខ្លាញ់ខ្ពស់ ជាតិប្រៃខ្ពស់ និងផ្ទុកកាឡូរីជាដើម។

ប៉ុន្តែបើតាមសិក្សាជាច្រើន បានរកឃើញបង្ហាញថា មី ត្រូវបានគេផលិតឡើងដោយប្រើគ្រឿងផ្សំដែលអាចផ្ទុកសារធាតុគីមី និងជាមូលហេតុធ្វើឱ្យជាប់ពាក់ព័ន្ធធ្វើឱ្យមនុស្សអាចប្រឈមការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ឡើងសម្ពាធឈាមខ្ពស់ និងអាចកើតមានជំងឺមហារីក។

ទី១ ប្រភេទគីមីដែលគេស្គាល់ថា​TBHQ ត្រូវបានគេរកឃើញនៅមី និងជាគីមីអាចនាំឱ្យមានជំងឺមហារីក។ សារធាតុគីមីនេះ ត្រូវបានគេប្រើប្រាស់ដើម្បីជួយឱ្យអាហារដែលមានជាតិប្រេងនិងខ្លាញ់អាចរក្សាទុកបានយូរ ហើយជារឿយៗប្រភេទគីមីនេះ ត្រូវបានគេរកឃើញនៅក្នុងអាហារដែលគេដាក់លក់តាមហាង។ TBHQ គឺមានផ្ទុកជាតិពុលខ្ពស់ ប៉ុន្តែត្រូវបានគេអនុញ្ញាតឱ្យប្រើក្នុងឧស្សាហកម្មផលិតចំណីអាហារនៅក្នុងបរិមាណតិចតួចប៉ុណ្ណោះ។

ទីភ្នាក់ងាររដ្ឋបាលចំណីអាហារនិងឱថសរបស់សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យប្រើសារធាតុគីមីTBHQនេះកុំឱ្យលើសពី០.០២%នៃជាតិប្រេងសរុបដែលមាននៅក្នុងអាហារ ប៉ុន្តែបើប្រើលើសរហូតដល់១ក្រាមនៃសារធាតុគីមីTBHQ នឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមាន ហើយបើប្រើរហូតដល់៥ក្រាម នឹងអាចបណ្ដាលឱ្យស្លាប់។

ទោះជាយ៉ាងណា បច្ចុប្បន្ន ពុំមានការបញ្ជាក់ឱ្យពិតប្រាកដថា តើការប្រើប្រាស់សារធាតុគីមីTBHQ ទើបមានសុវត្ថិភាព ហើយវាមិនមែនជាគំនិតល្អឡើយ ដែលអនុញ្ញាតឱ្យប្រភេទសារធាតុគីមីនេះត្រូវស្ថិតក្នុងក្រពេះរបស់មនុស្ស។

ទី២ មូលហេតុនៃការបរិភោគមីអាចនាំឱ្យគាំបេះដូងនិងដាច់សរសៃឈាមខូរក្បាល។

វេជ្ជបណ្ឌិតជនជាតិកូរ៉េខាងត្បូងម្នាក់មកពីសាលាHarvard ដែលសិក្សាផ្នែកសុខភាពសាធារណៈ ធ្លាប់បានធ្វើសិក្សាមួយទៅលើជនជាតិកូរ៉េចំនួនជាង១ម៉ឺននាក់ដែលមានអាយុ១៩ដល់៦៤ឆ្នាំ ហើយពួកគេទាំងនេះ ត្រូវបានវិភាគឃើញថា មានរបរអាហារ សម្បូរទៅដោយជាតិបាយ ត្រី បន្លែ ផ្លែឈើ សាច់ អាហារបំពង ក្នុងនោះមានទាំងមីផងដែរ។

ការវិភាគបង្ហាញថា ចំពោះស្រ្ដីដែលបរិភោគមីច្រើនជាង២កញ្ចប់ក្នុងមួយសប្ដាហ៍គឺមានការប្រឈមខ្ពស់ជាងបុរសក្នុងការកើតមានជំងឺធាត់ ស្របពេលជំងឺធាត់នេះជាកត្តានាំឱ្យមានជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល​និងជំងឺទឹកនោមផ្អែម៕

ប្រភព៖ Healthy and Natural World