បងប្អូនដែលចូលគ្រឿងសមុទ្រស្រស់ៗ និងធម្មជាតិ អាចរកទិញបាននៅផ្សារសហគមន៍ខ្មែរ។ បង្កង បង្គា និងមឹក ជាដើម របស់កសិករក្រីក្រ បានដឹកមកដល់ផ្សារសហគមន៍ខ្មែរនៅរាជធានីភ្នំពេញហើយ។

បង្កងទឹកសាបធម្មជាតិ ដែលសហគមន៍ទេចរ​ណ៍ជីផាតរកបានតាមដងស្ទឹងមានរសជាតិឆ្ងាញ់ខុសពីបង្កងចិញ្ចឹម! 

បង្គាធម្មជាតិមកពីឃុំកោះស្តច ក៏មានលោកនៅផ្សារសហគមន៍ខ្មែរដែរ។
 

ជាមួយគ្នានេះ មឹក ក្តាមថ្ម ត្រីឆ្ពង់ របស់ប្រជាសហគមន៍រស់នៅតាមកោះមួយចំនួនស្ថិតក្នុងស្រុកបទុមសាគរនិងស្រុកគិរីសាគរនៃខែត្រកោះកុង ក៏ទើបតែដឹកមកដល់ផ្សារសហគមន៍ខ្មែរ ដែលមានអាសយដ្ឋាន ស្ថិតនៅជាប់ផ្សារស្ទឹងមានជ័យថ្មី (ទល់មុខផ្សារត្រី) ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ផ្សារសហគមន៍ខ្មែរ ក៏មានសេវាដឹកដល់ផ្ទះផងដែរ ដោយលោកអ្នកអាចទាក់ទងបានតាមលេខទូរសព្ទ៖ 093335496,086539599 ។

សូមជួយគាំទ្រកសិផលរបស់កសិករក្រីក្រ ដើម្បីសុខភាពលោកអ្នក និងកាត់បន្ថយចំណាក់ស្រុក។