គម្រោងថ្មីស្រឡាងរបស់ក្រុម ភី ឌី អេច ថោន អ៊ិនវេសមេន លក់ដីឡូតិ៍ ស្ថិតនៅលើ​ផ្លូវ​​ឧកញ៉ា លី យ៉ុងផាត់(ផ្លូវ៣០ម៉ែត្រ) ក្នុងតម្លៃទាបបំផុត ដែលនឹកស្មានមិនដល់។

​លោក ហេង មករា នាយកប្រតិបត្តិក្រុមហ៊ុន ភី ឌី អេច ថោន អ៊ិនវេសមេន បានលើក​ឡើងនៅក្នុងថ្ងៃបើកសម្ពោធលក់ជាផ្លូវការដីឡូតិ៍នេះថា មូលហេតុដែលក្រុមហ៊ុន ដាក់លក់ដីឡូតិ៍ក្នុងតម្លៃទាប ព្រោះដោយសារ ចង់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម អាចមានលទ្ធភាព ក្លាយជាម្ចាស់កម្មសិទ្ធិដីនេះដែរ។

លោក ថ្លែងដូច្នេះ« ​នៅក្នុងគម្រោងនេះ មានដី២ហិកតា ចែកជាឡូតិ៍ ១២២ឡូតិ៍។ ​ចំណែកតម្លៃបែងចែកជាបីកញ្ចប់ធំៗ ពោលគឺឡូតិ៍ដែលនៅជាប់ផ្លូវធំមានតម្លៃ ៣៥០០ដុល្លារ ដីនៅក្នុងគម្រោងតម្លៃ ២៥០០ដុល្លារ»។

តម្លៃទាំងនេះ សុទ្ធតែអាចបង់រំលស់បានទាំងអស់។ លោក មករា បានជំរាបពី​របៀប​បង់រំលស់បែបនេះថា« គាត់បង់១ខែតែ ៣០ដុល្លារទេ បង់រំលស់ជា​មួយក្រុម​ហ៊ុនផ្ទាល់តែម្តង»។

​​បើតាមលោក ហេង មករា ដីឡូតិ៍នេះបងប្អូនប្រជាពលរដ្ឋទិញហើយ អាចសង់ជា​ផ្ទះរស់នៅបានតែម្តង ព្រោះស្ថិតនៅក្នុងភូមិមានពលរដ្ឋរស់នៅស្រាប់ និងមានផ្លូវ​ខ្វាត់ខ្វែង អ្វីដែលពិសេស គឺរៀបចំប្រព័ន្ធលូរួចជាស្រេច។

ម្ចាស់ដីឡូតិ៍រូបនេះ អះអាងថា ដីនេះប្រសិនបើអតិថិជនទិញ មិនលើសពីបីខែនោះទេ នឹងអាចចំណេញ១០០០ដុល្លារភ្លាមៗ។ ជាក់ស្តែងនៅថ្ងៃសម្ពោធផ្ទាល់ មានប្រជា​ពល​រដ្ឋ​ចាប់​អារម្មណ៍ជាច្រើន និងបានកក់ឡូតិ៍ទុកជាបណ្តើរៗហើយ។

លោក ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ មុននឹងសម្រេចចិត្តទិញអចលនទ្រព្យ​នៅទីតាំងណាមួយ ត្រូវពិនិត្យ និងព្យាយាមស្រាវជ្រាវអោយបានច្បាស់លាស់ ថាតើដី​នោះស្របច្បាប់ឬទេ? ដើម្បីកុំអោយមានបញ្ហាទៅថ្ងៃក្រោយ។

សូមបញ្ជាក់ថា ដីឡូតិ៍របស់ក្រុមហ៊ុន ភី ឌី អេច ថោន អ៊ិនវេសមេន មានទីតាំង​ស្ថិតនៅ​ភូមិតាំងស្តុក ឃុំសែនមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕

ព័ត៌មានលម្អិតអាចទំនាក់ទំនងលេខទូរស័ព្ទលោក ហេង មករាផ្ទាល់៖

015 301 617, 077 55 22 77

អត្ថបទ៖ ពង្ស សាវតា