ជនសង្ស័យ​ ២​ នាក់​​ បានលួចដឹកជ្រូក​ ៤​ ក្បាល​ ពីវៀតណាម​ កាត់ព្រៃ​ ហើយត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង​ និងកម្លាំងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង​ សហការជាមួយមន្ត្រីគយច្រកដូង ចាប់ឃាត់​ខ្លួន​ ប្រគល់អោយមន្ត្រីជំនាញបសុសត្វ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង​ នៃអធិការដ្ឋាននគរបាលស្រុករមាសហែក រួមជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនតំបន់ដូង​ សហការជាមួយមន្ត្រីគយ ឃាត់ជនសង្ស័យ​ ២​ នាក់​ បេីកម៉ូតូ​ ២​ គ្រឿង​ មាន​ដឹកជ្រូក​ចំនួន​ ៤​ ក្បាល​ នាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅយប់ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០១៩ ចំណុចផ្លូវកាត់ព្រៃ​ ខាងជេីងច្រកទ្វារតំបន់ដូង​ ប្រមាណ​ ៣​ គីឡូម៉ែត្រ​ (ជាប់ខ្សែបន្ទាត់ព្រំដែន)​ ស្ថិតភូមិពោន​ ឃុំដូង​ ស្រុករមាសហែក​ ខេត្តស្វាយរៀង។

ជនសង្ស័យទាំងពីរនាក់នោះ មានទីលំននៅភូមិតាត្រាវ​ ឃុំកំពង់ត្រាច​ ស្រុករមាសហែក​។ 
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង​ ជ្រូក​ ៤​ ក្បាល​និងម៉ូតូ​ ២​ គ្រឿង​ ត្រូវនាំយកមករក្សាទុកនៅប៉ុស្តិ៍ច្រកទ្វាតំបន់ដូង​ ដេីម្បីប្រគល់អោយជំនាញបសុសត្វ​ ដេីម្បីធ្វេីការពិនិត្យ​ និងចាត់ការតាមនីតិវិធី។

សូមរម្លឹកថា កាលពីពេលកន្លងទៅ ក្រសួងក​សិកម្ម រុក្ខាប្រមាញ់ និ​​​​ងនេ​​​​​​​​​​​​​សាទ បានប្រកា​​​​​​​​​​ស​ចា​​​​​​​​​​ត់​នូ​​​​​​​​​​វវិធា​​​​​​​​​​​​​​​​​​នការក្តៅដ​​​​​​​​​​​​​​​​​ល់មន្រ្តីប្រ​​ធា​​​​​​​​​​​​​​​ន​មន្ទីរខេ​​ត្តណា ​​​​​​បើស៊ើប​អង្កេត​​​​​​​​​​លើក​​​​​​​​​​​​​​​​ទី២ ពិត​​​​​​​​​ជា​​​​​​​​មាន​​​​​​​​ការ​​​​​​​​​​​​​ជាប់ពាក់ព័ន្ធ នឹងកា​​​​​​​​​​​​​​​​​រធ្វេស​ប្រហែ​​​​​​​​​​​សឲ្យមាន​​​​​​​​​​​ការហូ​​​​​​​​​​​រចូលសា​​​​​​​​​​​​​​​​​ច់ជ្រូក ឬផលិ​​​​ត​ផល ដែលមា​នដើមកំ​​​​​​​ណើ​​​​​​តពីសត្វ និង​សត្វជ្រូករស់​​នាំចូល​​​​​​​​​​​​​ពីប្រទេសវៀតណាម គ្មានការអ​​​​​​​​​​​​​​​​នុញ្ញាតនោះ គឺនឹងត្រូវដកតំណែង​ប្រធា​​​ន​​​​​​​​​​​​​​មន្ទីរ​​​​​​​​​​​ខេត្តរូប​​​​​​​​​​​​នោះ។ សារព្រមា​ននេះធ្វើឡើងក្រោយពីមានព័ត៌​មាន​​​​​​​​​ថា « ជំ​ងឺប៉េស្តជ្រូកអាហ្វិក» បាននិង​​កំពុងឆ្លងរា​លដាលនៅ​​​​​​​​​​​ខេត្តចំនួនពី​​​​​​​​​​រភាគខា​​​​​​​​​​​​​​​​ងត្បូង នៃប្រទេ​​​​​​​សវៀតណាម។