នៅ កម្ពុជា និស្សិត រៀន ផ្នែក កសិកម្ម មាន ចំនួន តិចតួច នៅឡើយ ។ រដ្ឋមន្ត្រី កសិកម្ម លោក វ៉េង សាខុន ថែមទាំង សម្ដែង ក្ដី ព្រួយបារម្ភ ចំពោះ អត្រា អ្នករៀន កសិកម្ម តិចតួច ដូច បច្ចុប្បន្ន ។ នេះ បើតាម ការ ថ្លែង របស់លោក រដ្ឋមន្ត្រី ។

ទោះជា សិស្ស រៀន តិច ធៀប នឹង សាកលវិទ្យាល័យ រដ្ឋ ផ្សេងទៀត ប៉ុន្តែ សាលា ភូមិន្ទ កសិកម្ម នៅតែ បន្ត បើកទ្វារ បង្រៀន សិស្ស តាំងពី សម័យ សង្គមរាស្ត្រនិយម រហូត សម័យ ស្រុកទេស សន្តិភាព សព្វថ្ងៃនេះ ។ លើកលែងតែ សម័យ ខ្មែរក្រហម ។
យោងតាម គេហទំព័រ សាកលវិទ្យាល័យ ភូមិន្ទ កសិកម្ម សាលា ជាតិ មួយ នេះ ត្រូវបាន បង្កើតឡើង កាលពី ឆ្នាំ ១៩៦៤ ក្រោម ព្រះរាជ ស្នា ព្រះ ហត្ថ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះ បរម រតន កោដ្ឋ ។

បង្កើតឡើង នៅ សម័យ សង្គមរាស្ត្រនិយម កាលនោះ សាលា នេះ មានឈ្មោះ ដើម ថា សាកលវិទ្យាល័យ វិទ្យាសាស្ត្រ ក្សេត្រសាស្ត្រ (Royal University of Agronomy Science) ដោយ មា និស្សិត ចូលរៀន និង បញ្ចប់ ការសិក្សា ដំបូង ប្រមាណ តែ ២០០ នាក់ ប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ ក្រោយ សម័យ ខ្មែរក្រហម ដួលរលំ សាលា មួយ នេះ បាន បើ ទ្វារ ឡើងវិញ ហើយ បាន ប្រែ ឈ្មោះ ជា សាកលវិទ្យាល័យ ភូមិន្ទ កសិកម្ម នៅ ឆ្នាំ ១៩៩៤ និង បាន ក្លាយជា ស្ថាប័ន រដ្ឋបាល សាធារណៈ ដំបូង គេ នៅ កម្ពុជា ។

រហូតមកដល់ សព្វថ្ងៃ នេះ បើតាម របាយការណ៍ ក្រសួងកសិកម្ម ចេញផ្សាយ នៅ ខែធ្នូ ចុងឆ្នាំ ២០១៧ សាកលវិទ្យាល័យ ភូមិន្ទ កសិកម្ម បាន បណ្ដុះបណ្ដាល និស្សិត ចប់ ការសិក្សា សរុប ចំនួន ៨៥០០ នាក់ ហើយ ។
និស្សិត ទាំងនោះ បានបញ្ចប់ ថ្នាក់ បរិញ្ញាបត្ររង ៥៥៩ នាក់ មាន ស្ត្រី ៦៥ នាក់ , ថ្នាក់ បរិញ្ញាបត្រ ៧៤០៦ នាក់ មាន ស្ត្រី ១៤៥៨ នាក់ ថ្នាក់ បរិញ្ញាបត្រ ជាន់ខ្ពស់ ៥៣៥ នាក់ មាន ស្ត្រី ៨៤ នាក់ និង ថ្នាក់បណ្ឌិត មាន ៨ នាក់ ក្នុងនោះ ស្ត្រី ០២ នាក់ ៕