ភ្នំពេញ៖នៅថ្ងៃទី២១វិច្ឆិកានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការបញ្ចូននិស្សិតបញ្ចប់ការសិក្សានៅប្រទេសអ៊ីស្រាអែល​១២៨នាក់មកកម្ពុជាវិញក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ។

ក្រសួងការបរទេសបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលនឹងបញ្ចូននិស្សិតកម្ពុជាទាំង១២៨នាក់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅចន្លោះថ្ងៃទី២៣ដល់៣០វិច្ឆិការ តាមជើង​ហោះហើរពិសេសដែលហោះត្រង់ពីអ៊ីស្រាអែលមកកាន់កម្ពុជា។ ជាងនេះ នៅពេលមកដល់កម្ពុជា ជើងហោះហើរពិសេសនោះ នឹងដឹកជញ្ជូននិស្សិតកម្ពុជាដែលទទួលបានអាហា​រូប​ករណ៌​ចំនួន២៥០នាក់ផ្សេងទៀ តទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលវិញផងដែរ។



អ្នកដំណើរមកពីក្រៅប្រទេស គឺត្រូវបានក្រសួងសុខាភិបាលយកទៅធ្វើតេស្ដរកជំងឺកូវីដ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ មុនអនុញ្ញាតឱ្យជួបជុំជាមួយគ្រួសារ៕

បើតាមគេហទំព័រ worldometers ចេញផ្សាយនៅព្រឹកទី២១ វិច្ឆិកានេះបញ្ជាក់ថា អ៊ីស្រាអែលមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៣២ម៉ឺននាក់ ក្នុងនោះស្លាប់២៧៤៤នាក់ និងព្យាបាលជាសះស្បើយ ៣១ម៉ឺននាក់ ជាប់ចំណាត់ថ្នាក់ទី៣០លើពិភពលោក៕