ក្រោយពីមានការផ្សព្វផ្សាយថា មានអង្ករក្លែងក្លាយ ឬសិប្បនិម្មិត លក់នៅលក់ទីផ្សារ ប្រមុខរដ្ឋាភិបាល បានចេញមុខច្រានចោលចំពោះដំណឹងនេះ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងនេះថា៖«ខ្ញុំមិនយល់ មានពេលខ្លះ គេថា មានអង្ករសិប្បនិម្មិត យកទៅលក់នៅកន្លែងនេះ កន្លែងនោះ។ ខ្ញុំចេះតែចោទសួរថា គ្រាន់តែផលិតអង្ករធម្មតានេះ វាថោកណាស់ទៅហើយ ចុះទម្រាំទៅផលិតអង្ករសប្បនិម្មិត ម្តេចនឹងចំណេញ? វាធ្វើទៅមិនរួច?នេះជាសង្គ្រាមចិត្តសាស្រ្តមួយ»។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី ៦ ខែមិថុនា។ ជាមួយគ្នានេះសម្តេចបន្តថា កន្លងមក មានអាជ្ញាធរ ចាញ់បោក ឬជឿគេ ក្នុងករណីអង្ករក្លែងក្លាយនេះដែរ។

ទស្សនាវីដេអូខាងក្រោម៖

សូមបញ្ជាក់ថា នៅតាមបណ្តាញសង្គមហ្វេសប៊ុកកន្លងមក មានអ្នកប្រើហ្វេសប៊ុកខ្លះ បានបង្ហោះវីដេអូ ដោយលើកឡើងថា ពួកគេទិញប៉ះចំអង្ករក្លែងក្លាយ ឬអង្ករកៅស៊ូ។ ពួកគេ និយាយថា នៅពេលដែលពួកគេយកង្ករទៅដាំបាយ ចេញជ័រស្អិត ធ្វើឲ្យមិនហ៊ានបរិភោគ៕

សូមទស្សនាវីដេអូពលរដ្ឋថា អង្ករក្លែងក្លាយ