លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ចុះត្រួតពិនិត្យផ្ទាល់នូវសកម្មភាពចាក់ដីលុបសមុទ្រ

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាស​ព័ត៌មានភ្លាមៗបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យជាបន្ទាន់ នូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅ​ចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅរសៀល​ថ្ងៃទី ១៨ ខែកញ្ញានេះ។

ក្រោយពីទទួលបានបទបញ្ជាភ្លាមលោក ជា សុផារ៉ា បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នូវសកម្មភាពចាក់​ដីរំលោភ​ចូល​ឆ្នេរនោះនៅរសៀលថ្ងៃនេះតែម្ដង។

អភិបាលខេត្តព្រះសីហនុ​ លោក​ យន្ត​ មីន​ ធ្លាប់បានបង្ហើបប្រាប់ព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុន​ដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុន របស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ ដែលគេស្គាល់ថា ជា យាយភូ៕

អត្ថបទ៖ សាវតា