រដ្ឋបាលរាជរាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាមចំនួន ១៦៧១ ធុង នៅតាមទីតាំងសំខាន់ៗ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ជាងនេះទៀត ក៏មានអ្នកចាំសម្អាតចំនួន ៨៣៥ នាក់ ផងដែរ។ 

បន្ទាប់ពីដាក់ពង្រាយធុងសំរាម រដ្ឋបាលសាលារាជធានីភ្នំពេញ បានអំពាវនាវយ៉ាងនេះថា៖«សូមបងប្អូនចូលរួមរក្សាបរិស្ថានអនាម័យ ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយទៅតាមកន្លែងដែលបានរៀបចំជូន»។​

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងនៅថ្ងៃទី២១ ២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។