ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅត្រឹមឆមាសទី១នៃឆ្នាំ២០១៩នេះ កើនឡើង​ប្រមាណ ១១.២១ ភាគរយ ដោយការដោះដូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ បាន​កើន​ឡើង រហូត​ដល់៨៥លានដុល្លារអាម៉េរិក។ នេះបើតាមការផ្សព្វផ្សាយ​លើទំព័រហ្វេស​ប៊ុកលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១២ ​ខែមិថុនា។

Aerial view of containers at a loading terminal in the port of Hamburg, Germany August 1, 2018. REUTERS/Fabian Bimmer

លោក ឡុង ឌីម៉ង់ បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េ ក្នុង ខែឧសភា ២០១៩ នេះ មានទឹកប្រាក់ចំនួន៨៥ លានដុល្លារ ក្នុងនោះប្រទេសកូរ៉េ បានធ្វើការនាំចូលមកកាន់កម្ពុជា មានទំហំ៦៣.៤លានដុល្លារ កើនឡើងប្រមាណ​​១១.២១ភាគរយ ។

ចំណែកកម្ពុជា បាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ មានទំហំទឹកប្រាក់​២១.៦លាន​​ដុល្លារ កើនឡើងប្រមាណ៤.៣៨ ភាគរយ បើធៀប ទៅនឹងរយៈពេលដូចគ្នា កាលពី​ឆ្នាំ២០១៨។ ទន្ទឹមនេះ កម្ពុជា នៅមានឱនភាពពាណិជ្ជកម្ម ជាមួយកូរ៉េចំនួន​៤១.៨លាន​​ដុល្លារ នៅក្នុង ខែឧសភា កន្លងទៅនេះ៕