អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានផ្សាយថា ទំនិញក្លែងក្លាយប្រហែល៤០តោន ដូចជា នំបន្លំម៉ាកសញ្ញា ស្ករត្នោតច្នៃពីស្ករស បារី ទឹកដោះគោយ៉ាអួររំលោភសិទ្ធិចែកចាយ ទឹកស៊ីអ៊ីវមានស្លាកសញ្ញាពុំសមស្រប និងគ្រឿងសម្អាង ត្រូវបានដុតកម្ទេចចោលនៅថ្ងៃទី១២ ខែតុលា កន្លងទៅនេះ។

ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូលបញ្ជាក់ថា ទំនិញក្លែងក្លាយទាំងនេះ គឺត្រូវបានរឹបអូសបាននៅតាមឃ្លាំងស្ដុកទំនិញនានាក្នុងរាជធានីភ្នំពេញ៕