បង្គាស្រស់កែច្នៃឲ្យក្រៀម របស់អ្នកភូមិកោះឈ្វាំង​ ស្រុកកំពង់ត្រាច​ខេត្ត កំពត មានរស់ជាតិឆ្ងាញ់ និងកំពុងទទួលការចាប់អារម្មណ៍ពីអតិថិជន។ ​បង្គាដ៏មានរស់ជាតិ និងអនាម័យនេះ ផលិតដោយដោយភូមិកោះឈ្វាំង ជាតំបន់ដាច់ស្រយាល​ ដែលពលរដ្ឋ​នៅទីនោះ មិនមានជីវភាពធូធាទេ​ ហើយក្រៅពី​ធ្វើស្រែ​បន្តិច​បន្តួច ​ពួកគេច្រើន​ទៅនេសាទតាមព្រែកដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ 

ប្រសិនបងប្អូនចាប់អារម្មណ៍ចង់ទិញ បង្គាក្រៀមនេះទៅបរិភោគ សូមអញ្ជើញទៅហាងផ្សារសហគមន៍ខ្មែរនៅរាជធានីភ្នំពេញ ច្រកចូលផ្សារស្ទឹងមានជ័យ ទល់មុខផ្សារត្រី។ ការទិញផលិតផលខ្មែរ គឺជាជួយកសិករ និងកាត់បន្ថការចំណាកស្រុក។