លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានបង្ហាញការសោកស្ដាយនិងចូលរួមរំលែកទុក្ខចំពោះហេតុការណ៍គ្រោះថ្នាក់រំលំអាគារកម្ពស់៧ជាន់ ដែលបានសម្លាប់មនុស្សនិងធ្វើរងរបួសជាច្រើននាក់។

សាររំលែកទុក្ខពីអគ្គរាជទូតជប៉ុន បានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតនៅព្រឹកថ្ងៃទី២៤​មិថុនានេះ។