ប្រជា​ពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ញ៉ាំ​ទឹកអំពៅ​យ៉ាងខ្លាំង ប៉ុន្តែមិនបានដឹង​អំពីអត្ថប្រ​យោជ​ន៍​​របស់វានោះទេ។ ទឹកអំពៅ​ មិន​ត្រឹមតែ​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះទេ វា​ថែមទាំង​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ទៀត​ចំពោះ​សុខភា​។

ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​របស់​ទឹកអំពៅ ដែល​យើង​គួរ​យល់​ដឹង ៖

– ជួយ​ពង្រឹង​សុខភាព​ថ្លើម​

– ជួយ​សម្រួល​ដល់​ការ​បន្ទោ​របង់ និង​ការ​ជំងឺ​ទល់លាមក​

– ជួយ​ថែរក្សា​ធ្មេញ​ឲ្យមាន​សុខភាព​ល្អ និង​បំបាត់​ក្លិត​មាត់​

– ជួយ​ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង​បញ្ហា​តម្រងនោម​ជាដើម​

– ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង សម្បូរ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​ដែក​

– ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ធ្វើឲ្យ​អារម្មណ៍ល្អ​៕