ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សំខាន់ៗ​របស់​ទឹកដូង ចំពោះ​សុខភាព​៖

១. ទឹក​ធម្មជាតិ​សម្បូរ​ដោយ​ថាមពល៖ ខុស​គ្នា​ស្រឡះ​ពី​ភេសជ្ជៈ​កីឡា​ផ្សេងៗ ដែល​ពោរ​ពេញ​ដោយ​សារធាតុ​ញៀន​សម្បូរ​ដោយ​ជាតិ​ស្ករ និង​សូដ្យូម​ដែល​ដំណើរការ​តាម​បែប​គីមី ទឹក​ដូង​មាន​លក្ខណៈ​សាមញ្ញ​បែប​ធម្មជាតិ​សុទ្ធ​សាធ ដោយ​មាន​ធាតុ​អេឡិចត្រូលីត (ប៉ូតាស្យូម ក្លរីត ម៉ាញ៉េស្យូម កាល់ស្យូម និង​ផូស្វាត) ដែល​រាងកាយ​យើង​ត្រូវ​ការ។ ពេល​យើង​បរិភោគ​ទឹក​ដូង រាង​កាយ​នឹង​ទទួល​បាន​រាល់​សារធាតុ​ប៉ូវ​ធម្មជាតិ​ទាំង​អស់​ពេញ​លេញ​តែ​ ម្ដង។

២. គ្មាន​ជាតិ​ខ្លាញ់ និង​កូលេស្តេរ៉ូល៖ ដោយសារ​ទឹក​ច្រើន ទឹក​ដូង​គ្មាន​សារធាតុ​ខ្លាញ់ និង​មាន​កាឡូរី​ទាប។ ភេសជ្ជៈ​កីឡា​ផ្សេងៗ មាន​ជាតិ​កូលេស្តេរ៉ូល ១៥-៣០ មីលីក្រាម ក្នុង​មួយ​កំប៉ុង ឬ​ដប​ដែល​សារធាតុ​នេះ​ ​អាច​បង្ក​បញ្ហា​ជំងឺ​ខ្លាញ់​ក្នុង​សរសៃ​ឈាម និង​បេះដូង។ បើ​សិន​ជា​អ្នក​ចង់​​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូល​ចេញ​ពី​ក្នុង​ខ្លួន សូម​ពិសា​ទឹកដូង​វិញ។

៣. សារធាតុ​សូដ្យូម​ទាប៖ ទឹក​ដូង​មាន​សារធាតុ​សូដ្យូម​ទាប ​ដែល​ល្អ​សម្រាប់​សុខភាព។ ទោះ​បី​ជា​រាងកាយ​យើង​ត្រូវ​ការ​សារធាតុ​សូដ្យូម​ឡើង​វិញ បន្ទាប់​ពី​បាត់​បង់​ពេល​ហូរ​ញើស​ក៏​ដោយ ក៏​ការ​ពិសា​ភេសជ្ជៈ​មាន​ជាតិ​សូដ្យូម​ច្រើន (សូដា ឬ​ភេសជ្ជៈ​កីឡា) អាច​ប៉ះ​ពាល់​ដល់​សុខភាព ដូច​ជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

៤. ថែរក្សា​សុខភាព​ស្បែក និង​សក់៖ ទឹក​ដូង​អាច​យក​ទៅ​ប្រើ​ប្រាស់ ដើម្បី​កាត់​បន្ថយ​ជាតិ​ប្រេង​លើ​សក់ និង​ជួយ​ឲ្យ​សក់​កាន់​តែ​មាន​សុខភាព​ល្អ។ គេ​អាច​បន្ថែម​ទឹក​ដូង​ទៅ​ក្នុង​សាប៊ូ​កក់​សក់ ក៏​បាន។ ចំពោះ​សុខភាព​ស្បែក​វិញ ទឹក​ដូង​ជួយ​​​ធ្វើ​​ឲ្យ​ស្បែក​មាន​សំណើម និង​គ្មាន​ជាតិ​ពុល​លើ​ស្បែក។ ទឹក​ដូង​ជួយ​ឲ្យ​ឈាម​ស្អាត និង​ជម្រះ​ជាតិ​ពុល​ក្នុង​ឈាម​​ពេល​ចេញ​​ញើស និង​បន្ទោបង់។ កាល​ណា​គ្មាន​ជាតិ​ពុល​ក្នុង​ឈាម ញើស​ដែល​ចេញ​មក​ក៏​មិន​សូវ​ពុល​ដែរ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក។

៥. សម្រួល​ការ​រំលាយ​អាហារ & សម្រក​ទម្ងន់៖ ទឹក ​ដូង​ជា​ប្រភព​អាហារ​មាន​ជាតិ​សរសៃ​ច្រើន ដូច្នេះ​វា​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ។ ម្យ៉ាង​ទៀត វា​ក៏​ជួយ​បង្កើន​លំហូរ​ទឹក​នោម សម្រួល​ចលនា​ និង​លាង​ជម្រះ​ជាតិ​ពុល​ក្នុង​ពោះវៀន​ផង​ដែរ។

៦. បន្ថយ​កម្ដៅ​ក្នុង​ខ្លួន៖ ដោយសារ​ទឹក​ដូង​ជា​ទឹក​ផ្លែ​ឈើ​បែប​ធម្មជាតិ​ត្រជាក់ វា​ជួយ​សម្រួល​មួយ​ផ្នែក​ធំ​ក្នុង​ការ​កាត់​បន្ថយ​កម្ដៅ​ក្នុង​ខ្លួន នៅ​ពេល​ដែល​អ្នក​ជំងឺ​បរិភោគ ពេល​ក្ដៅ​ខ្លួន ឬ​គ្រុន​ក្ដៅ៕