ទីតាំងទាំង ៨កន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលគ្រោងនឹងដាក់បញ្ចូលជាតំបន់​បេតិកភណ្ឌ នាថ្ងៃខាង​មុខនោះរួមមាន៖ ទីតាំងវត្ត​ភ្នំ សារមន្ទីរ​ជាតិ សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សាល​សន្និសីទ​ចតុមុខ ព្រះ​បរម​រាជវាំង ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ស្ថានីយ​រាជាយស្ម័យយាន និង​ផ្សារ​ធំ​ថ្មី។

សូម​បញ្ជាក់​ថា គម្រោង​ដាក់​បញ្ចូល​​អគារ​ និង​កន្លែង​ប្រវត្តិសាស្ត្រ​ទាំង​៨ ឲ្យទៅ​ជា​តំបន់​បេតិកភណ្ឌនេះ បាន​ធ្វើ​ឡើង​ដោយ​អន្តរ​ក្រសួង​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ក្រោម​វត្តមាន​របស់​លោក សូ ខនឬទ្ធីគុណ អនុ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន៕

AKP