ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសនៅព្រឹកថ្ងៃទី៧មករានេះថា ដោយសារទ្រនុងសម្ពាតខ្ពស់ពីភូមិភាគខាងជើង កំពុងបន្តធ្លាក់ចុះមកក្រោមនាំមកនូវធាតុត្រជាក់ពីតំបន់ស៊ីប៊ឺរី គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង នឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជា ចាបពីថ្ងៃទី៩ដល់ថ្ងៃទី១៧ ជាពិសេសពី១១ដល់១៤មករា ប្រឈាមនឹងចុះត្រជាក់ខ្លាំង។

តំបន់វាលទំនាប នឹងមានសីតុណ្ហភាពធ្លាក់ចុះដល់១៣ទៅ១៥អង្សា ហើយនៅរាជធានីភ្នំពេញនឹងមានសីតុណ្ហភាព១៦អង្សាសេរ។



ដោយឡែកនៅតំបន់មាត់សមុទ្រវិញសីតុណ្ហភាពសីតុណ្ហភាពនឹងចុះដល់​១៧​ទៅ​១៩អង្សា​សេ នៅថ្ងៃទី១២មករា នៅលើផ្ទៃសមុទ្រនឹងមានខ្យល់បោកខ្លាំងនិងរលកសមុទ្រខ្ពស់។

ក្រសួងធនធានទឹកបានអំពាវនាវដល់កងទ័ពដែលរស់នៅនិងឈជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប ឦសាន ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុត្រជាក់នេះ ហើយនពលរដ្ឋនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕