បន្លែ ផ្លែឈើ  និងត្រីសាច់ជាច្រើនប្រភេទ ផលិតដោយដៃកសិករតាមទីជនបទដែលដាំដុះដោយមិនប្រើប្រាស់ជាតិពុលឬគីមី កំពុងមានលក់នៅក្នុងផ្សារសហគមន៍ខ្មែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងជាប់ផ្សារស្ទឹងមានជ័យថ្មីរាជធានីភ្នំពេញ។

អ្នកស្រី សយ សុម៉ាលី  ស្ថាបនិកផ្សារសហគមន៍ខ្មែរ បានអះអាងថា នៅពេលខាងមុខ អ្នកស្រីចង់ពង្រីកផ្សារសហគមន៍ខ្មែរឱ្យបានច្រើនកន្លែង ដើម្បីឱ្យពលរដ្ឋនៅទូទាំងទីក្រុងភ្នំពេញ បានបរិភោគបន្លែធម្មជាតិនិងមានសុវត្ថិភាព ហើយក៏ដើម្បីចូលរួមជួយផ្ដល់ប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅតាមទីជនបទត។

អ្នកស្រីបញ្ជាក់ថា រាល់កសិផលមានលក់ក្នុងផ្សារសហគមន៍ខ្មែរ គឺសុទ្ធតែប្រមូលទិញពីកសិករដែលចងក្រងគ្នាជាសហគមន៍នៅតាមខេត្ត ហើយបានអនុវត្តកម្មវិធីដាំដុះបន្លែមិនប្រើប្រាស់ជាតិគីមីឬជាតិពុល៕

អ្នកស្រី សយ សុម៉ាលី