ទឹកមាត់ត្រចៀកកាំក៏ជាអាហារបំប៉នមួយប្រភេទដែលជួយពង្រឹងភាពស៊ាំហើយ ជួយមុខងារសួតតំរងនោម និងបេះដូងឲ្យរឹងមាំផងដែរ។ ទឹកមាត់ត្រចៀកកាំ គឺជាអាហារប៉ូវសម្រាប់សុខភាពលោកអ្នកបែបធម្មជាតិ ហើយអាចទប់ស្កាត់ជំងឺជាច្រើនមុខ ជាពិសេសការពិសារទឹកមាត់ត្រចៀកកាំ សមស្របនៅអំឡុងអាកាសធាតុក្តៅនេះ។

លោក អ៊ាង ភារុន អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Best Life Product បានលើកឡើងថា ទឹកមាត់ត្រចៀកកាំរបស់ក្រុមហ៊ុន Best Life Product កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានខ្មែរណាស់ កាលពីពេលកន្លងទៅ លោក ភារុន បានពន្យល់ថា ការជឿទុកចិត្តរបស់អតិថិជនមកលើក្រុមហ៊ុនBest Life Product ដោយសារក្រុមហ៊ុន យកចិត្តទុកដាក់ទៅលើបញ្ហាគុណភាណ អនាម័យ ហើយគុណភាពនិងអនាម័យរបស់ក្រហ៊ុនទទួលស្គាល់តាមបទដ្ឋានអន្តរជាតិថែមទៀតផង។

ជាមួយគ្នានេះ លោក អ៊ាង ភារុន បន្ថែមថា ក្នុងអឡំងកូវីដ ១៩ នេះ ក្រុមហ៊ុន ក៏បានពង្រឹងនូវវិធានការអនាម័យយ៉ាងខ្លាំង ដោយមិនឲ្យអតិថិជនព្រួយបារម្ភឡើយ។

សូមបញ្ជាក់ថា ប្រព័ន្ធភាពស៊ាំរាងកាយ គឺមានសារៈសំខាន់ណាស់ ក្នុងការការពារជួយឲ្យប្រព័ន្ធរាងកាយមានសុខភាពរឹងមាំង និងចៀងឆ្ងាយពីការចម្លងជំងឺនានា។ បើតាមអង្គការសុខភាពពិភពលោក ៨១% នៃអ្នកឆ្លងកូវីដអាចជាសះស្បើយ១០០% ដោយប្រព័ន្ធភាពស៊ាំរបស់ពួកគាត់រឹងមាំ។

ក្រុមហ៊ុន Best Life Product កំពុងចែកចាយទឹកមាត់ត្រចៀកកាំនៅលើទីផ្សារ ដែលជាផលិតផល ផលិតដោយស្នាដៃកូនខ្មែរ។ ក្រុមហ៊ុន បេសឡាយហ្វ៍ ប្រដាក់ ជាក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ ២០១១។ ប្រសិនបើបងប្អូនត្រូវការសូមទាក់ទង តាមរយៈលេខទូរសព្ទ : 012 600 488 / 015 600 488 / 078 600 488 ។