ភ្នំពេញ៖  គិតចាប់ពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៨ ពោលគឺរយៈពេលត្រឹមតែពីរថ្ងៃ​ប៉ុណ្ណោះ មានករណីគ្រោះថ្នាក់ចរាចរណ៍​នៅទូទាំងប្រទេស កើតឡើងចំនួន ៣៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ២២នាក់ របួសធ្ងន់៤២នាក់ និងរបួសស្រាល ១១នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយក​ដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់​ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បើតាមរបាយការណ៍ដដែលនេះ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ទាំង៣៦លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន ៤៣គ្រឿង, រថយន្ដធុនតូច ១៨គ្រឿង, រថយន្ដធុនធំ ៣គ្រឿង អ្នកថ្មើរជើង ៧នាក់ ហើយមូលហេតុដែលបណ្ដាល​ឱ្យកើតមាន​គ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ ប្រជែង បត់ក្នុងសភាពគ្រោះថ្នាក់ និងស្រវឹង៕