ក្រសួងអប់រំ យុវជន និងកីឡា គម្រោងនឹងចំណាយថវិកាប្រមាណជាង៩០លានដុល្លារ សម្រាប់ដាក់ឱ្យដំណើរការគម្រោងកែលម្អប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សា នៅតាមគ្រឹះ​ស្ថាន​ឧត្តម​សិក្សាក្នុងរាជធានី ខេត្ដចំនួន៥ដើម្បីធានាគុណភាព​នៃការអប់រំនៅកម្ពុជា។

គម្រោងកែលម្អការអប់រំឧត្តមសិក្សាបានគំាទ្រដោយធនាគារពិភព លោកដែលមាន​ថវិកាសរុប​ចំនួន៩០លានដុល្លារ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន២.៥​លានដុល្លារ សម្រាប់ដាក់ឱ្យដំណើរការនៅក្នុងគ្រឹះស្ថានឧត្តម​សិក្សាក្នុងរាជ​ធានីខេត្ដ ចំនួន៥រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជាសាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យ​បាត់ដំបង់។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានមានប្រសាសន៍ថា​គម្រោងកែលម្អការអប់រំឧត្តមសិក្សានេះ គឺផ្ដោត សំខាន់ៗ ក្នុងការលើកកម្ពស់ការពង្រឹង​គុណភាពសមត្ថភាពបង្រៀន និងការរៀនការធ្វើទំនើបកម្ម នៃ​កម្មវិធីសិក្សា និងបង្កើត​គុណវុឌ្ឍិ គ្រូបង្រៀន ការ​សាងសង់អគាសិក្សាអន្តេវា សិដ្ឋាន ការកែ​លម្អធនធាន សម្ភារដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងការពង្រឹងប្រព័ន្ធធានា​គុណភាព អប់រំផ្ទៃក្នុង៕