ជាទូទៅ ត្រីក្អែក ច្រើនមាននៅតំបន់ភាគខាងលើទន្លេមេគង្គហើយសំបូរនៅខែត្រក្រចេះនិងខែត្រស្ទឹងត្រែង តាមតំបន់ដែលមានថ្មនិងស្លែ ។

ប្រជានេសាទនៅក្នុងសហគមន៍ ក្នុងខែត្រស្ទឹងត្រែង បន្ទាប់ពីនេសាទបានត្រីក្អែក ខ្លះក៏យកទៅលក់ ឯមួយចំនួនទៀតបានកែច្នៃធ្វើជាផ្អក ហើយប្រាក់ចំណូលបាន មកពីការកែច្នៃនិងលក់ សហគមន៏បានបែងចែកជា ៣ ចំណែកសំខាន់ៗ។ ទី ១ ការ អភិវឌ្ឍន៍ភូមិ ។ ទី ២ ការពារការអភិរក្សធនធានធម្មជាតិ តាមរយៈការ ផ្តល់សាំង ចុះល្បាត និងទី ៣ បែងចែកទៅសមាជិក ដោយមានការសម្រមសម្រួលពីអង្គការ NTFP-EP។

សូមបញ្ជាក់ថា ត្រីក្អែកដែលមានរស់ជាតិឆ្ងាញ់គឺមានទំងន់ចាប់ពី ១ទៅ ២គីឡូក្រាម ប៉ុន្តែជាក់ស្តែងត្រីក្អែកដែលនៅតាមដងទន្លេមេគង្គគឺមានទំងន់ចាប់ពី ១គីឡូក្រាមរហូត ដល់ ១១គីឡូក្រាម។

ប្រសិនបើអតិថិជន ត្រូវការទិញត្រីក្អែករបស់​ប្រជាសហគមន៍នៅតំបន់គោលដៅ អភិរក្សធនធានធម្មជាតិក្នុងខែត្រស្ទឹងត្រែង យកទៅទទួលទានឬសំរាប់កម្មវិធីផ្សេងៗ លោកអ្នកអាចទាក់ទងរកទិញឬកុម្មង់នៅហាងផ្សារសហគមន៍ខ្មែរក្នុងទីក្រុងភ្នំពេញ ក្បែរផ្សារស្ទឹងមានជ័យថ្មី។ 


ទូរស័ព្ទ ៖ 093335496 , 08653 95 99 ,
www.khmercommunityshop,org