អង្គ​ការថែទាំ​សុខភាព​គ្រួសារ​កម្ពុជា (រ៉ា​ក់) និង មន្ទីរអប់រំ​យុវជន និង​កីឡា មន្ទីរ​ទេសចរណ៍​នៃ​ខេត្តកំពត ក្រោម​កិច្ចសហការ​របស់​អង្គការ​បេះដូង​មាស(Heart of Gold) នឹងរៀបចំព្រឹត្តិការណ៍​រត់​ដើម្បី​សុខភាព​ផ្លូវភេទ​ សុខភាព​បន្ត​ពូជ និង​សិទ្ធិ​ នៅក្នុងទីរួមខេត្តកំពត។ 

កម្មវិធីនេះនេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពី​ម៉ោង ៦ព្រឹក ដល់​ម៉ោង១១ និង ៣០នាទី​ព្រឹក ដោយចាប់ពីរង្វង់​មូល​ទុរេន នៃ​ក្រុង​កំពត និងបញ្ចប់វិញនៅគោលដៅដដែល។

បើតាមអង្គការ រ៉ាក់ ព្រឹត្តិការណ៍​នេះ ​ធ្វើឡើង ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​ចំណះដឹង​ទាក់ទង​នឹង​សុខភាព​ផ្លូវភេទ​ សុខភាព​បន្ត​ពូជ និង​សិទ្ធិ​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ មានដូចជា យុវវ័យ ក្រុម​អ្នក​បំ​ឡែ​ង​ភេទ ឳ​ពុក​ម្តាយ អាណាព្យាបាល នាយក​សាលា គ្រូបង្រៀន អាជ្ញាធរ​មូលដ្ឋាន អង្គការ​ដៃគូរ ព្រមទាំង​អ្នកចូលរួម​អន្តរជាតិ​ជាដើម។

ព្រឹត្តិការណ៍​នេះ​នឹង​បង្កើត​ឳ​កាស​ សម្រាប់​គ្រប់គ្នា​ក្នុងការ​ចូលរួម និង​រីករាយ​ជាមួយនឹង​កីឡាផងដែរ។