ស្ទើរតែរៀងរាល់ពេលដែលអ្នកជំងឺទឹកនោមផ្អែម អញ្ជើញមកប្រឹក្សាជាមួយគ្រូពេទ្យតែងតែសួរថា តើពួកគាត់អាចទទួលទៀន អ្វីបានខ្លះ? ដើម្បីបង្កើនការយល់ដឹងដល់អ្នកជំងឺ ក៏ដូចជាក្រុមគ្រួសាររបស់អ្នកជំងឺ យើងខ្ញុំសុំធ្វើការនែនាំអំពីរបៀប នៃការហូបចុក ដើម្បីធ្វើយ៉ាងណាកុំអោយជាតិស្ករក្នុងឈាមអ្នកជំងឺកើនឡើង។

អត្ថបទខាងក្រោមនេះ យើងសូមនែនាំជូនបងប្អូនអំពី អ្វីដែលជាសន្ទស្សន៍ជាតិស្ករ? នៅពេលដែលយើង ទទួលទៀនអាហារ (ជាបាយ ជាបង្អែម ផ្លៃឈើក្តី) ជាតិស្ករដែលមាននៅក្នុងចំណីអាហារទាំងនោះ និងត្រូវស្រូបយកដោយពោះវៀនចូលទៅ ក្នុងឈាម ហើយពេលនោះជាតិស្ករនៅក្នុងឈាមកើនឡើង។ ប៉ុន្តែល្បឿននៃការស្រូបជាតិស្ករទាំងនោះចូលក្នុងឈាមមិនដូច គ្នាទេ អាហារខ្លះជាតិស្ករស្រូបចូលលឿន អាហារខ្លះទៀតជាតិស្ករស្រូបចូលយឺត។ ល្បឿននៃការស្រូបជាតិស្ករពីចំណីអាហារ ផ្សេងៗ ចូលទៅក្នុងឈាមនោះគេហៅថា ”សន្ទស្សន៍ជាតិស្ករ” ។

សន្ទស្សន៍ជាតិស្ករដែលភាសាអង់គ្លេសគេហៅថា Glycemic Index (GI) ត្រូវបានបែងចែកជាបីប្រភេទទៅតាមកំរិតរបស់វា សន្ទស្សន៍ជាតិស្ករខ្លះទាប សន្ទស្សន៍ជាតិស្ករខ្លះមធ្យម និងសន្ទស្សន៍ជាតិស្ករខ្លះខ្ពស់។ ខាងក្រោមនេះជាឧទាហរណ៍ពីតារាង ចំណីអាហារ ដែលបង្ហាញអំពីកំរិតនៃសន្ទស្សន៍ ជាតិស្ករទៅតាមប្រភេទនីមួយៗ ដែលបងប្អូនត្រូវយកចិត្តទុកដាក់។ សម្រាបអ្នកជំងឺទឹកនោមផ្អែម គួរគាប់បីជ្រើសរើសយក អាហារណាដែលមានសន្ទស្សន៍ជាតិស្ករទាប រឺមធ្យម ហើយជៀសវាង ទទួលទានអាហារណាដែល មានសន្ទស្សន៍ជាតិស្ករខ្ពស់។

ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹងក្រុមគ្រូ ពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានជារៀងរាល់ថ្ងៃ។

អត្ថបទ មន្ទីរពេទ្យកាល់មែត្រ