ក្រុងព្រះសីហនុ៖ រយៈពេល១ឆ្នាំចុងក្រោយនេះ ក្រុងព្រះស៊ីហនុ ដែលមាន​ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា បានបាត់បង់សោភ័ណ្ឌភាពបន្តិចម្តងៗ និងមានព័ត៌មានចុះផ្សាយពាក់ព័ន្ធនឹងជនជាតិចិនបង្កហិង្សាជារៀងរាល់ថ្ងៃ។

ទំនងជាបញ្ហាដូចបានរៀបខាងលើនេះហើយ ដែលបណ្តាលឲ្យតំបន់ទេសចរណ៍​ក្រុងកំពង់សោមធ្លាក់ចុះភ្ញៀវទេសចរណ៍ទៅកំសាន្តទាំងជាតិ និងអន្តរជាតិ​រហូតដល់ទៅ ២០ភាគរយនៅក្នុងពិធីបុណ្យបិណ្ឌ។

ជាការឆ្លើយតប អភិបាលខេត្ត​ព្រះសីហនុ លោក​យន្ត មីន​ បានអះអាងនៅ​ព្រឹក​ថ្ងៃទី១២ តុលា​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ស្ដារ​មុខមាត់ ខេត្ត​ជាប់មាត់​សមុទ្រ​​នេះ​ឡើងវិញ បន្ទាប់ពី​មានការ​ធ្លាក់ចុះចំនួនភ្ញៀវ​ទេសចរ​យ៉ាងគំហុក ក្នុង​កំឡុងពេល​ភ្ជុំបិណ្ឌ​ ដែលជា​ការថយចុះ​នឹកស្មាន​ដល់។

លោកអភិបាលខេត្ត​បន្តថា ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​អនាម័យ​ជា​ចំណុច​អាទិភាព ពិសេស​គុណភាព​សេវាកម្ម និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរណ៍៕