មនុស្សភាគច្រើនតែងតែចិតសំបកផ្លែស្វាយចោល ដោយមិនដឹងថា សំបកផ្លែស្វាយអាចបរិភោគបាន ហើយវាក៏សម្បូរជីវជាតិចិញ្ចឹមណាស់ដែរ។

ការសិក្សារបស់អ្នកវិទ្យាសាស្រ្ដរកឃើញថា សំបកផ្លែស្វាយគឺមានសារសំខាន់ខ្លាំងសម្រាប់មនុស្សកើតជំងឺទឹកនោមផ្អែម ពីព្រោះសំបករបស់វា មានផ្ទុក Polyphenols និង Carotenoids ដែលជាសារជាតិប្រឆាំងអុកស៊ីតកម្ម ហើយផ្ទុកសារជាតិសរសៃ ដែលមានលក្ខណសម្បត្តិប្រឆាំងជំងឺទឹកនោមផ្អែម។

រាល់សំបកផ្លែស្វាយទាំងអស់ គឺមានផ្ទុយសារជាតិសរសៃរហូត៧២% និងផ្ទុកវីតាមីន Cនិង E ខ្ពស់ ដែលជួយការពារជំងឺផ្សេងទៀត ដូចជាជំងឺភ្លេចភ្លាំង ជំងឺភ្នែកឡើងបាយ និងជំងឺមហារីក ហើយជាការពិតដែលការសិក្សាខ្លះបង្ហាញថា សំបកផ្លែស្វាយ គឺមានផ្ទុកសារជាតិប្រឆាំងអ៊ុកស៊ីតកម្មខ្លាំងជាងសាច់ផ្លែស្វាយទៅទៀត៕

ប្រភព៖ Healthy and Natural World