មាន់ទាជ្រូកគោដែលគេសម្លាប់ហើយ ទុកចោលលើសពី៨ម៉ោងឡើងទៅ វាមិនមែនជាសាច់ស្រស់ទៀតទេ។ វានឹងក្លាយជាបណ្តុះនៃមេរោគ បាត់តេរី វីរុស ដែលបង្កផលប៉ះពាល់ដល់សុខភាព។ 

ស្តង់ដាររក្សាគុណភាពសាច់ឱ្យនៅស្រស់ ដែលប្រទេសអភិវឌ្ឍន៍គេប្រើ គឺមាន់ទាជ្រូកគោដែលគេធ្វើហើយ ត្រូវយកទៅដាក់ចូលក្នុងទូឲ្យកក់ឲ្យបានមុន៤ម៉ោង ដើម្បីការពារមេរោគ បាត់តេរី និងរក្សាគុណភាពសាច់ ជំនួសឲ្យការដាក់សារធាតុគីមីដើម្បីរក្សាសាច់។

នៅស្រុកអភិវឌ្ឍន៍ គ្រប់សាច់ដែលមិនកក គឺគេមិនទិញទេ ហើយគេក៏មិនហ៊ានញ៉ាំដែរ ប៉ុន្តែនៅស្រុកយើងការយល់ដឹងនៅកម្រិត ហើយទម្លាប់នេះកែមិនទាន់បាននៅឡើយទេ៕

ប្រភព៖ ផ្សារខ្មែរ