ភ្នំពេញ៖ ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៨ កម្ពុជា នាំ​អង្ករ​ចេញ​តាម​រយៈ​ច្រកចេញ-ចូល​តែ​មួយ គឺ​មាន​បរិមាណ​សរុប​ចំនួន ៤៧៦២៦ តោន ដែល​មាន​ការ​ថយចុះ​ចំនួន ២១៥០ តោន ឬ ៤,៥% ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៧។

យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី​សភាពការណ៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំ​នព្វមាស ឆ្នាំ​២០១៨ និង​ទិសដៅ​អនុវត្ត​បន្ត បានឲ្យដឹងថា កម្ពុជា បាន​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៣៨​ម៉ឺនតោន (៣៨៩២៦៤​តោន) ទៅ​កាន់​ទិសដៅ​ចំនួន ៥៩​ប្រទេស ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ​២០១៨។ ​ ។

តាមរបាយការណ៍​បាន​បង្ហាញ​ថា មានប្រទេស​ចំនួន១០ ដែល​បាន​នាំចូល​អង្ករ​កម្ពុជា​ច្រើន​ជាងគេ មានដូចជា៖

១. ចិន៖ ជាង ៩៦០០០តោន

២. បារាំង៖ ជាង ៥៧០០០ តោន

៣. ម៉ាឡេស៊ី៖ ជាង ២៨០០០ តោន

៤. ហ្កាបុង៖ ជាង ២១០០០ តោន

៥. ប៉ូឡូញ៖ ជាង ១៩០០០ តោន

៦. ហុល្លង់៖ ជាង ១៩០០០ តោន

៧. អង់គ្លេស៖ ជាង ១៤០០០ តោន

៨. បែលហ្ស៊ិក៖ ជាង ១៣០០០ តោន

៩. ហុងកុង៖ ជាង ១១០០០ តោន

១០. អ៊ីតាលី៖ ជាង ១១០០០ តោន៕

អត្ថបទ៖ សាវតា