តំបន់អភិវឌ្ឍន៍ខ្លាំងនៅក្នុងក្រុងភ្នំពេញ

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា មានខណ្ឌចំនួនបី កំពុងតែមាន ភាពលេចធ្លោជាងគេនៅរាជធានីភ្នំពេញ ដោយ​សារខណ្ឌទាំងនោះ មានសកម្មភាព អភិវឌ្ឍន៍ និងការធ្វើពាណិជ្ជកម្មច្រើន ហើយមានការរីកចម្រើនយ៉ាងលឿនផងដែរ។

ខណ្ឌទាំងបីនោះរួមមាន៖ ខណ្ឌចំការមន ខណ្ឌដូនពេញ និងក្នុងខណ្ឌទួលគោក។

អ្នកជំនាញអចលនទ្រព្យបានបញ្ជាក់ថា ដីធ្លីនៅតំបន់បឹងកេងកង១ ក្នុងសង្កាត់ ទន្លេបាសាក់មានតម្លៃចន្លោះពី ៣៥០០ ទៅ ៤៥០០ដុល្លារគិតជាមធ្យម ប៉ុន្តែដីនៅ តាមបណ្តោយផ្លូវធំៗក្នុងសង្កា​ត់ដដែលនេះ មានតម្លៃរហូតដល់ ៧០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅក្នុងខណ្ឌដូនពេញ មានតម្លៃចន្លោះពី ៣៥០០ដុល្លារ ទៅ ៤០០០ ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ។

រីឯដីនៅក្នុងខណ្ឌទួលគោក មានតម្លៃជាមធ្យមចន្លោះពី ១៥០០ដុល្លារ ទៅ ២៥០០ ដុល្លារ ប៉ុន្តែដីនៅតំបន់ជាប់ផ្លូវធំអាចមានតម្លៃរហូតដល់ ៤០០០ដុល្លារក្នុង មួយម៉ែត្រ ការ៉េ។

អ្នកជំនាញអះអាងថា នាថ្ងៃអនាគត តម្លៃដីធ្លីនៅតំបន់ខាងលើ​នេះ នឹងមានតម្លៃប្រហាក់ ប្រហែលគ្នា ដោយសារតំបន់បឹងកេងកងមួយ ដែលជាតំបន់ពេញនិយម និងអភិវឌ្ឍន៍ ខ្លាំង ពិបាករកដីសម្រាប់សាងសង់អគារពាណិជ្ជកម្មផ្សេងៗ៕

អត្ថបទ៖ សាវតា