ភ្នំពេញ៖ វិធីសាស្ត្រក្នុងការរួមភេទ គឺជា​ជម្រើស​​របស់អ្នក និងដៃគូរបស់អ្នក ដោយមិន​ចាំបាច់មានអ្នកផ្សេង​ទៀត​ចូលរួមក្នុង​ការ​សម្រេចចិត្ត​ឡើយ។ ទាំង​មនុស្ស​ប្រុស​ស្រី ឬក្រុមអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ អាច​ជ្រើស​រើស​ការរួមភេទតាមរន្ធគូទបានដូចគ្នា ហើយអ្នកខ្លះចូលចិត្ត និង​មិន​ចូល​ចិត្ត​ដូច​ទៅ​នឹង​សកម្ម​ភាព​​​​នៃ​​ការ​​រួមភេទ​​ផ្សេងៗ​​ទៀត​ដែរ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ថាតើ រួមភេទតាមរន្ធគូទ​មានសុវត្ថិភាពដែរ​ឬទេ? 

១. ការ​ដាក់​បញ្ចូល​​វត្ថុ​ផ្សេងៗ​តាម​រន្ធ​គូថ តើអាចមានគ្រោះថ្នាក់ដែរឬទេ?

ការ​ដាក់​បញ្ចូល​វត្ថុ​ផ្សេងៗ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​សប្បាយ​រីក​រាយ​ក្នុង​ការ​រួម​ភេទ​មិន​គ្រោះ​ថ្នាក់​នោះ​ទេ ប្រសិន​បើ​វត្ថុ​នោះ​​ស្អាត​ មិន​ស្រួច​ចុង​ ហើយ​មិន​ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់​វា​។ សរុប​ជា​ខ្លី​ ការ​ប្រើ​ប្រាស់​វត្ថុ​ផ្សេងៗ​មិន​មែន​ជា​បញ្ហា​នោះ​ទេ​ ប្រសិន​បើ​អ្នក​មិន​មាន​ការ​ឈឺ​ចាប់​។

 ២. តើ​វា​អាច​​បណ្តាល​​ឱ្យ​មាន​បញ្ហា​ឆ្លង​មេរោគ​អេដស៍​ ឬ​បញ្ហា​ផ្សេងៗ​ទៀត​ដែរ​ឬ​ទេ?

ការ​រួម​ភេទ​តាម​​រន្ធ​គូថ​ មាន​ហា​និ​ភ័យ​ក្នុង​ការ​ឆ្លង​មេរោគ​អេសដ៍​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​ប្រភេទ​​នៃ​​ជំងឺ​​កាម​រោគ​​ផ្សេងៗ​​ទៀត​។ ការ​​រួម​ភេទ​​​តាម​​​រន្ធ​គូថ​​​អាច​​​ជា​​​សកម្ម​ភាព​​​ដែល​​​​មាន​​ហានិភ័យ​​​​ខ្ពស់​ ពី​ព្រោះ​​មេរោគ​​អេដស៍​​ដែល​​ស្ថិត​​នៅ​​ក្នុង​​ទឹក​​កាម និង​ឈាម​​មាន​​កម្រិត​​ខ្ពស់។ ភ្នាស​​នៃ​​រន្ធ​​គូថ​​ស្តើង​ និង​​ងាយ​​ដាច់​​រហែក​ ដែល​​​ធ្វើ​​ឱ្យ​​​មេរោគ​​ឆ្លង​​​ចូល​​ទៅ​​​ក្នុង​​​ឈាម​​​បាន​​ដោយ​​​​ងាយ​។ ដូច្នេះ​​វា​​មាន​​សារៈ​​សំខាន់​​ណាស់​​ដែល​​យើង​​ជ្រើស​​យក​​ការ​​ការ​ពារ​​ខ្លួន​នៅ​​ពេល​​ដែល​​យើង​​រួម​​ភេទ​។ ជា​​មួយ​​គ្នា​​នេះ​​ដែរ​​ មាន​​បាក់​តេ​រី​​ជា​​ច្រើន​​​ដែល​​សម្ងំ​​លាក់​​ខ្លួន​​​នៅ​​ភ្នាស​​​ខាង​​ក្រៅ​​​ជុំ​​វិញ​​​រន្ធ​​​គូថ​ ​​ដែល​​​ទាំង​​​នេះ​​ជា​​មូល​​ហេតុ​​សំខាន់​​បំផុត​​ក្នុង​​ការ​​រក្សា​​អនាម័យ​​។

សូម​​ការពារ​ខ្លួន​​របស់​អ្នក​ពី​ការ​ឆ្លង​មេរោគ​អេដស៍​ពី​ដៃ​គូ​របស់​អ្នក​។ វិធី​សាស្ត្រ​រួមភេទ​មាន​សុវត្ថិ​ភាព​មាន​ដូច​ជា​ ការ​ចៀស​វាង​ការ​ប៉ះ​ផ្ទាល់​ទៅ​នឹង​ទឹក​កាម​ ទឹក​រំអិល​ពី​ទ្វារ​មាស​ស្ត្រី​ និង​ឈាម។ ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ឱ្យ​បាន​ត្រឹម​ត្រូវ​គ្រប់​ពេល​ដែល​អ្នក​មាន​ការ​រួម​ភេទ​ ដោយ​ប្រើ​លើ​គ្រប់​សកម្ម​ភាព​នៃ​ការ​រួម​ភេទ​ទាំង​អស់​ដែល​ធ្វើ​ឱ្យ​មាន​ទឹក​រំអិល​ ​ដូច​ជា​ការ​រួម​ភេទ​ដោយ​ប្រើ​ដៃ​ ​ឬ​មាត់​ ​ការ​រួម​ភេទ​តាម​រន្ធ​គូថ​ និង​រន្ធ​ទ្វារ​មាស។ ស្រោម​អនា​ម័យ​ត្រូវ​ប្រើ​នៅ​ពេល​ដែល​លិង្គ​ចាប់​ផ្តើម​ឡើង​រឹង​ ​ហើយ​ស្រោម​អនាម័យ​មួយ​​ប្រើ​បាន​តែ​ម្តង​គត់​។ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​មិន​មែន​ជា​រឿង​ដែល​គួរ​ឱ្យ​ធុញ​ទ្រាន់​នោះ​ទេ​។ ការ​ប្រើ​ប្រាស់​ភាព​ច្នៃប្រឌិត​របស់​អ្នក​ នឹង​ធ្វើ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ដៃ​គូ​របស់​អ្នក​ក្នុង​ការ​ពាក់​ស្រោម​អនាម័យ​។ ប្រើ​ប្រាស់​ទឹក​រំអិល​បន្ថែម​ ប្រសិន​បើ​អ្នក​រួម​ភេទ​តាម​រន្ធ​គូទ​ ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​រួម​ភេទ​បាន​ស្រួល​ និង​មិន​ធ្វើ​ឱ្យ​ភ្នាស​នៅ​ជិត​រន្ធ​គូថ​ដាច់​ ​និង​ឈឺ​ចាប់។ ​វា​អាច​បង្ការ​មិន​ឱ្យ​ស្រោម​អនាម័យ​ងាយ​រហែក​ផង​ដែរ​ ​សូម​កុំ​ប្រើ​ប្រាស់​ប្រេង​ ​ឡេ​ ​ឬ​ក្រេម​ផ្សេងៗ​ព្រោះ​អាច​ធ្វើ​ឱ្យ​ខូច​គុណ​ភាព​ស្រោម​អនាម័យ​ឡា​តិច​។

ប្រភព​៖ Radhika Chandiramani, Good Time for Everyone: Sexuality questions, feminist answers, 2008