សម័យ​បច្ចេកវិទ្យា​ទំនើបនាំឲ្យមនុស្ស  ​ពន្យាការគេងរហូតដល់​យប់​ជ្រៅ មូលហេតុ​ដោយសារ ពួកគេរវល់ចុចទូរស័ព្ទ លេងហ្គេម ប្រើកុំព្យូទ័រ និងបំពេញការងារផ្សេងៗ ដែលកត្តានេះ ធ្វើឲ្យពួកគេ​ចូល​គេង​យប់​ជ្រៅ​ ​គេង​មិន​ឆ្អែត និង​អស់កម្លាំង​​នៅ​ពេល​ព្រឹក​។​


ខាងក្រោម​នេះ​ជា​ផល​ប៉ះពាល់មួយចំនួន ដែលកើតឡើងចំពោះអ្នកគេងយប់ជ្រៅពេក​៖

១. គេងយប់ជ្រៅ ធ្វើឲ្យ​អ្នក​ប្រឈម​ខ្លាំង​ទៅ​នឹង​ការ​ធា​ត់​

២. ធ្វើឲ្យ​ដាច់​សរសៃឈាម​ខួរក្បាល​

៣. ធ្វើឲ្យ​រាងកាយ​អស់កម្លាំង ល្ហិតល្ហៃ​

៤.បណ្តាល​ឲ្យ​កើតរោគ​ផ្លូវចិត្ត​

៥.សម្រាប់​ក្មេង​វិញ ធ្វើឲ្យ​ការរៀនសូត្រ​មិន​ពូកែ និង​ដំណើរការ​លូតលាស់​យឺត​៕