ដំឡូងជ្វាមានផ្ទុកសារជាតិចិញ្ចឹមជាច្រើន ដូចជាផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់បេះដូង មុខងារចងចាំ សុខភាពថ្លើម និងល្អសម្រាប់អ្នកកើតជំងឺ ទឹកនោមផ្អែម។

១.​ដំឡូងជ្វាសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម

  • ការស្រាវជ្រាវមួយអំពីអត្ថប្រយោជន៍នៃដំឡូងបង្ហាញថា ដំឡូងជ្វាផ្ទុកសារជាតិ ប្រឆាំងអុកស៊ីតកម្មជាងស្ពៃក្ដោបពណ៌ក្រហម និងសម្បកផ្លែទំពាំងបាយជូរ។ ក្រុមវេជ្ជបណ្ឌិតមកពីWebMD ដែលជាក្រុមហ៊ុនធ្វើការងារខាងសុខភាពឈាន មុនគេនៅសហរដ្ឋអាមេរិកបាននិយាយថា ផ្លែបេរីខៀវ គឺជាផ្លែដ៏អស្ចារ្យមួយ ដោយសារមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបាន អះអាងថា ដំឡូងជ្វា គឺមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មច្រើនជាង៣ដង នៃផ្លែបេរីខៀវ។ សារជាតិអុកស៊ីតកម្ម គឺមានប្រយោជន៍សម្រាប់ការពារកោសិកា នៅក្នុងរាងកាយ ដែលអាចត្រូវបំផ្លាញ។

២. ដំឡូងជ្វាជួយឱ្យសម្ពាធឈាមចុះទាប

  • ការសិក្សាមួយផ្ដោតលើមនុស្សកើតមានជំងឺឡើងសម្ពាធឈាមខ្ពស់បានរកឃើញថា សមាសភាពនៅក្នុងដំឡូងជ្វាបានជួយកាត់បន្ថយការឡើងសម្ពាធឈាម ខ្ពស់។ ការអះអាងបែបនេះ បន្ទាប់ពីក្រុមអ្នកកើតជំងឺឡើងសម្ពាធឈាម បាន អនុវត្តការបរិភោគទឹកក្រឡុកធ្វើចេញពីដំឡូងជ្វាក្នុងមួយថ្ងៃចំនួន២៥០មីលីលីត្រនៅក្នុងរយៈពេលតែ៤សប្ដាហ៍ ហើយក្រោយមក ក្រុមអ្នកស្រាវជ្រាវបានរក ឃើញថា សម្ពាធឈាមរបស់ពួកគេបានចុះទាបគួរឱ្យកត់សម្គាល់។

៣.ដំឡូងជ្វាជួយជំរុញប្រព័ន្ធចងចាំ

  • ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សារជាតិពណ៌ហៅថា Anthocyanins ដែលមានក្នុងដំឡូងជ្វាគឺជួយការពារមុនងារចងចាំដែលរងផលប៉ះពាល់ ដោយសារវាអាចជួយជួសជុលឡើងវិញនៅកោសិកាខូរក្បាលដែលត្រូវខូច។

៤.ដំឡូងជ្វាជួយដល់ប្រព័ន្ធរំលាយអាហារ

  • ការសិក្សាក្នុងឆ្នាំ២០១៦មួយរកឃើញថា ដំឡូងជ្វាមានផ្ទុកខ្ពស់នូវបាក់តេរីល្អៗ ដែលហៅថា Bifidobacterium និង Lactobacillus ជួយដល់ប្រព័ន្ធរំលាយ អាហារ ជាពិសេសសម្រាប់អ្នកកើតជំងឺក្រពេះរ៉ាំរ៉ៃ។

៥.ដំឡូងជ្វាមានប្រយោជន៍សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម

– ការសិក្សាមួយពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមបានរកឃើញថា ការបរិភោគដំឡូងជ្វា គឺជួយបញ្ចុះកម្រិតជាតិខ្លាញ់ក្នុងឈាមនិងកម្រិតជាតិស្ករក្នុងឈាម៕

ប្រភព៖ Healthy and Natural World