ខេត្តតាកែវ៖ ព្រាហ្មណ៍ព្រះរាជគ្រូ បានទស្សន៍ទាយ ទៅ​តា​ម​ក្បួ​ន​​ច្បាប់ប្រពៃណី​ពីបុរា​​ណ​ថា ដំណាំ ស្រូវ ពោត សណ្ដែក នឹងទទួលបានផលល្អប្រសើរ ប​ន្ទា​​ប់ ពីការ​ផ្សង​រប​​ស់គោឧសភរាជទាំងពីរ បានបរិភោគ ស្រូវបានប្រមាណ៨៥ភាគរយ ពោតបា​ន ប្រមា​​ណ៩០ភាគរយ និងសណ្ដែកបានប្រមាណ៨៥ភាគរយ ក្នុងចំណោមអាហារទាំងប្រាំ​ពី​រ​មុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក ,ស្រា និងស្មៅ ដែលដាក់ឱ្យផ្សង​ប្រផ្នូល​​នោះ។

ព្រះរាជពិធីបុណ្យទ្វារទសមាស ច្រត់ព្រះនង្គ័លឆ្នាំនេះបាន ប្រារព្ធធ្វើនៅកីឡដ្ឋានគិរីវង់​សុ​ខសែនជ័យ ខេត្តតាកែវ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ នៅថ្ងៃ​​ពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ ក្រោ​មព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា​​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​​បាទ​សម្តេ​ច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់​ចាត់ទុកជា​វប្ប​មង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែង​តែដឹកនាំ​ធ្វើ​ពុំដែលខាន តាំងពីបុរាណកាលរៀងមក៕

អត្ថបទ៖ ខ្មែរណាស់