ដំណាំស្រូវនៅខេត្តចំនួន ១០ ដែលមានទំហំ ១៣៤ ៥៣២ហិកតា កំពុងរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្សព្វផ្សាយ នៅថ្ងៃទី០៩ ខែកញ្ញានេះ។

បើតាមក្រសួងកសិកម្ម ដំណាំស្រូវ ៧៦៨៥ហិកតា ស្មើនឹង ៥.៧១% ក្នុងចំណោមជាង ១៣ម៉ឺនហិកតា រងការខូចខាតទាំងស្រុង។

ខេត្តទាំង១០ ដែលរងផលប៉ះពាល់នេះរួមមាន ៖ ខេត្តបន្ទាយមានជ័យ មានជាង៨ម៉ឺនតោន, កំពង់ធំមានជាង២,២ម៉ឺនហិកតា, ព្រៃវែងមានជាង១,៨ម៉ឺនហិកតា , សៀមរាបមានជិត៦ពាន់ហិកតា, កំពង់ចាមមានជិត៥ពាន់ហិកតា, កណ្តាល មានជាង១ពាន់ហិកតា, ត្បូងឃ្មុំ មាន៥៧៥ហិកតា, កែប មាន៣០១ហិកតា, កំពង់ឆ្នាំង មាន២៨៦ហិកតា និងមានស្វាយរៀង មាន៥០ហិកតា ។បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា នៅក្នុងខែសីហា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា ដាំដុះបានចំនួន ២ ៥៤៧ ៤២០ ហិកតា ស្មើនឹង ៩៨,៤៣% នៃផែនការចំនួន ២ ៥៨៨១៣០ហិកតា ៕

ដោយ៖ សុន មិនា