ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យមន្រ្តីអប់រំទាំងអស់ធ្វើការនៅផ្ទះតាមប្រព័ន្ធឌីជីថល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩ តាមការណែនាំរបស់រដ្ឋាភិបាល។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងនៅថ្ងៃទី២៦ខែមីនានេះ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការ តាមប្រព័ន្ធអនឡាញដូចជា Telegram ឬWhatsApp ហើយការត្រួតពិនិត្យវត្តមានផ្អាកមួយរយៈ សិន ជាពិសេសគ្រប់អង្គភាពត្រូវរៀបចំវេនការងារ ដើម្បីឲ្យការិយាល័យនីមួយៗមានដំណើរការ និងមិនមានការរាំស្ទះការងារតាមស្ថាប័ន។

ដាច់ខាតមិនឲ្យមានការបង្រៀនគួរក្នុងពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩នេះទេ បើគ្រូណាដែលល្មើសនឹងវិធានការនេះ ក្រសួងនឹងចាត់វិធានការរដ្ឋបាលចំពោះ គ្រូនោះ។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមីនា ម្សិលមិញសម្ដេច ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងអប់រំ និងភាគីពាក់ព័ន្ធស្វែងរកអត្តសញ្ញាណរបស់គ្រូបង្រៀនណាដែលគ្រោងបើកបង្រៀនគួរ អំឡុងពេលការដាក់វិធានការឲ្យផ្អាកសាលារៀនបណ្ដោះអាសន្ន៕